បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​


បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

មិន​ថា​ផលិតផល​ចេញ​ថ្មី​របស់​ក្រុមហ៊ុន​ណា​​នោះ​ទេ​ គឺ​តែង​តែ​មាន​ចំណុច​ពិសេស​លើស​ផលិតផល​ស៊េរី​ចាស់​របស់​ខ្លួន​ ជា​ពិសេស​គឺ​ផលិតផល​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង។ ជាក់​ស្ដែង​ដូច​ជា​ Surface Book របស់​ក្រុមហ៊ុន​ Microsoft គឺ​មាន​បំពាក់​នូវ​មុខងារ​ពិសេស​ជា​ច្រើន​ បើ​ប្រៀប​ទៅ​នឹង​ MacBook Pro របស់​ Apple។

 

ខាង​ក្រោម​គឺ​ជា​ចំណុច​មួយ​​ចំនួន​ដែល​ Surface Book ​ធ្វើ​បាន​​ តែ​ MacBook Pro មិន​អាច៖

 

អេក្រង់​ប្រើ​ប្រាស់​ជា​ Touch Screen បាន​

 

បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

 

អេក្រង់​របស់​ Surface Book អាច​​យក​ម្រាម​ដៃ​ទៅ​អូស​លើ​វា​ដើម្បី​បញ្ជា​ដំណើរ​ការ​បាន​ ព្រោះ​អេក្រង់​របស់​វា​ជា​ប្រភេទ​ Touch Screen មិន​ដូច​ជា​អេក្រង់​របស់​ MacBook Pro ឡើយ។

 

 

កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​

 

បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

 

Surface Book មានកាមេរ៉ា​​ទាំង​មុខ​ទាំង​ក្រោយ​ ​ដោយ​កាមេរ៉ា​​ក្រោយ​​ទំហំ​៨MP ដែល​អាច​ថត​រូបភាព​និង​វីដេអូ​​ក្នុង​កម្រិត​ HD បាន​ចំណែក​ MacBook Pro ឯ​ណោះ​វិញ​មាន​តែ​កាមេរ៉ា​ផ្នែក​ខាង​មុខ​មួយ​តែ​ប៉ុណ្ណោះ។

 

 

ប្រើ​ជា​មួយប៊ិច​

 

បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

 

ក្រៅ​ពី​មាន​អេក្រង់​ដែល​ជា​ប្រភេទ​ Touch Screen ហើយ​ Surface Book នៅ​មាន​ជា​ប៊ិច​សម្រាប់​គូស​វាស​លើ​អេក្រង់​បាន​ដែល​ងាយ​ស្រួល​ក្នុង​ការ​ឌីហ្សាញ​រូបភាព​ ​ហើយ​ប៊ិច​នេះ​ផង​ដែរ​ក៏​អាច​ប្រើ​ប្រាស់​​សម្រាប់​បើក​កម្មវិធី​មាន​លើ​កុំព្យូទ័រ​បាន​ទៀត​ផង

 

អាច​ប្រើ​ប្រាស់​ជា​ Tablet បាន​

 

បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

 

អេក្រង់​របស់​ Surface Book មាន​លក្ខណៈ​ពិសេស​ដោយ​សារ​វា​អាច​ផ្ដាច់​ខ្លួន​ចេញ​ពី​ Keyboard បាន​ដើម្បី​ប្រើ​ប្រាស់​ជា​ Tablet៕

 

ចុច​អាន៖ HTC កូពី​ Apple ទៀត​ហើយ​ ម្ដង​នេះ​កូពី​ស្ទីល​ថត​​វីដេអូ​ពាណិជ្ជកម្ម​វិញម្ដង

 

បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechInsider
​​​​​​​

នាំមកជូនដោយ

បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​