ចិន សន្យា​បំពេញបន្ថែម​ជំនួយ​ការពារជាតិ​ដល់​កម្ពុជា​

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​បើក​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​លោក Chang Wanquan  នៅ​ទីស្ដីការក្រសួង​ការពារជាតិ នៅ​ថ្ងៃ​សុក្រ ទី​៦ វិច្ឆិកា​នេះ ។ ភាគី​ទាំងពីរ កម្ពុជា​-​ចិន បាន​ប្តេជ្ញា​ក្នុងជំនួប​ពិភាក្សា​ការងារ​នោះ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ទៅវិញទៅមក ហើយ​ភាគី​ចិន​សន្យា​នឹង​បន្ត​បំពេញបន្ថែម រាល់​ជំនួស​ខ្វះខាត​ដែល​បានផ្តល់​ឲ្យ​កម្ពុជា កន្លងមក​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ បានចាត់ទុក​ជំនួប​ថ្ងៃនេះ​ថា ជា​លទ្ធផល​ដ៏​ល្អប្រសើរ គឺ​បញ្ជាក់​ច្បាស់​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​កម្ពុជា​-​ចិន ជា​បន្តបន្ទាប់ ព្រមទាំង​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ដែល​ម​ប្រើ​ឲ្យ​វិស័យ​ការពារជាតិ ពិសេស​គឺ ការហ្វឹកហ្វឺន​កងទ័ព ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​កងទ័ព និង​បំពាក់​គ្រឿង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​។ ក្រៅពី​ជំនួប​ពិភាក្សា​ការងារ ភាគី​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ​មួយចំនួន​ផងដែរ ដូចជា កិច្ចសហប្រតិបត្តិការ​បំពេញបន្ថែម​ផ្នែក​វិទ្យុទាក់ទង​កងទ័ព​។​

​លោក ទៀ បាញ់ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ចិន​បាន​ជួយ​មក​កម្ពុជា គឺមាន​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ជាទី​ពេញចិត្ត​...​យើង​ត្រូវ​បំពេញបន្ថែម​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​...​គឺ​ឈានដល់​ការបំពាក់​បំពេញបន្ថែម ដល់​ធុន​បាញ់​ឆ្ងាយ ហើយ​លឿនៗ​មិនអាច​គេច​បាន​នោះទេ នេះ​គឺជា​អ្វីដែល​យើង​ចង់បាន​»​។​

​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក Chang Wanguan អមដំណើរ​ដោយ​ប្រតិភូ​ក្រសួងការពារជាតិ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ​។ បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា លោក Chang Wanguan និង​គណៈប្រតិភូ នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី ៦ វិច្ឆិកា​នេះ ផងដែរ​។  រីឯ នៅ​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា លោក Chang Wanguan និង​គណៈប្រតិភូ នឹង​ទៅ​ទស្សនា​វិទ្យាស្ថាន​កងទ័ពជើងគោក រួច​បន្តដំណើរ​ទៅ​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាសាទអង្គរវត្ត មុន​ចាក​ចេញពី​កម្ពុជា​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​