Q&A : តើខ្ញុំគួរធ្វើយ៉ាងណាបើភរិយាមិនឲ្យគេងជាមួយ ?

Sanofi

សំណួរ ៖ ខ្ញុំបាទ​អាយុ ៣៥ ឆ្នាំ រៀបការ​បាន ជិត ១០ ឆ្នាំ​ហើយ ភរិយា​របស់ខ្ញុំ​អាយុ​បង​ខ្ញុំ​ជាង ៥ ឆ្នាំ នាង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល វិទ្យាល័យ ជាហេតុ​ធ្វើឱ្យ​នាង​ពុំ​សូវ​មាន​ពេល​គ្រាប់​គ្រាន់​ឱ្យ​ខ្ញុំ​ប៉ុន្មាន​ឡើយ ។ ចំណែក​ខ្ញុំ​វិញ​ក៏​មិនមែនជា​មនុស្ស​ដែលមាន​ចំណង់​ផ្លូវភេទ​ខ្ពស់​ដល់​ថ្នាក់​ត្រូវតែមាន​រាល់ថ្ងៃ​ខានមិនបាន ឬ មានច្រើនដង​ក្នុង​មួយ​យប់​អ្វី​ដែរ ខ្ញុំ​គ្រាន់តែ​ត្រូវការ​សិច​ខ្លះៗ​ដូច​ប្រុស​គេ​ប្រុស​ឯង​តែប៉ុណ្ណោះ ។

ប៉ុន្តែ​ភរិយា​ខ្ញុំ​ប្រាប់ថា​ហត់នឿយ​ការងារ​រហូត រហូតពេលដែល​ពួកយើង​ចង់​មានកូន​ជាមួយគ្នា​ភរិយា​ខ្ញុំ​ក៏​កំណត់​ថ្ងៃ​យ៉ាង​តឹងរ៉ឹង​ដើម្បីឱ្យ​យើង​អាចមាន​កូន​បាន ។ ក្រៅពី​ថ្ងៃ​ដែល​នាង​បានកំណត់​គឺ​នាង​ហាម​មិនឱ្យ​ខ្ញុំ​ចូលទៅ​រញ៉េរញ៉ៃ​ជាមួយ​នាង​ដាច់ខាត ។ លុះដល់​នាង​មាន​ផ្ទៃពោះ ខ្ញុំ​ក៏ត្រូវ​ផ្លាស់ ទៅធ្វើ​ការ​នៅតាម​ខេត្ត ភរិយា​ខ្ញុំ​សុខចិត្ត​ឱ្យ​ខ្ញុំ​មាន​សិច​ជាមួយ​ស្រី​តាម​ហាង​តាម​ក្លឹប​បាន ប៉ុន្តែ​ខ្ញុំ​មិនមែនជា​បុរស​ដែល​ចេះតែ​ដើរទៅ​មាន​សិច​ជាមួយ​ស្រីៗ​មិន​រើសមុខ​នោះទេ។ខ្ញុំ​ក៏​សន្ទនា​ជាមួយ​ស្រី​ដែល​ខ្ញុំ​ចង់​មាន​សិច​ជាមួយ​ហើយ​ខ្ញុំ​ក៏បាន​ជួប​ស្រី​ដែល​សន្ទនា​គ្នា​យល់​អារម្មណ៍​គ្នា ។

លុះដល់​ខ្ញុំ​យក​រឿងនេះ​ទៅ​និយាយ​ឱ្យ​ភរិយា​ស្តាប់​ក៏​ធ្វើឱ្យ​ពួកយើង​មាន​បញ្ហា​ជាមួយគ្នា​ដល់​ថ្នាក់​នាងសុំ​លែងលះ​ចែកផ្លូវ​គ្នា​ដើរ ។ នាង​ប្រាប់​ថាឱ្យ​ខ្ញុំមាន​សិច​ជាមួយ​ស្រី​ផ្សេង​បាន ប៉ុន្តែ​ឱ្យ​ខ្ញុំ​ទៅ​គេ​មិន​បានទេ ហើយក៏​មិន​ចូលចិត្ត​ឃើញ​ខ្ញុំ​សម្តែង​ភាពស្និទ្ធស្នាល​និយាយ​អូន​បង​ជាមួយ​ស្រី​ណាផ្សេង​ឡើយ ។ ខ្ញុំ​ក៏​មិនដឹងថា​ត្រូវធ្វើ​យ៉ាងម៉េច​ខ្ញុំ​មិន​ចង់​បែក​ពី​ភរិយា​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ស្រឡាញ់​នាង និង អាណិតកូន​ខ្លាំងណាស់ ។ ប៉ុន្តែ​បើ​ឱ្យ​ខ្ញុំ​ស៊ូទ្រាំ​ជួយ​ខ្លួនឯង​រហូត​ដោយសារ​ភរិយា​មិន​ព្រម​មាន​សិច​ជាមួយ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ហាក់ដូចជា​ដាក់ទណ្ឌកម្ម​ជ្រុល​ពេក​ហើយ​សម្រាប់​បុរស​ម្នាក់ ។​

​ចម្លើយ ៖ បញ្ហា​របស់​អ្នក​មើលទៅ​ហាក់បី ដូច​ជាមាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​ប្រសិនបើ​អ្នកចេះ​បែងចែក ឬ ញែក​បញ្ហា​គឺអាច​កែកុន​បាន ។​ ​ដំបូង​យើង​ចង់​ណែនាំ​ឱ្យ​អ្នក​ចាប់ផ្តើម​បែរមុខ មក​ពិគ្រោះគ្នា​ជាមួយ​ភរិយា​របស់​អ្នក​សិន បើក​ចិត្ត ពិគ្រោះគ្នា​ឱ្យបាន​ដឹងថា តើ​អ្វី​ទៅជា​មូល​ហេតុដែល នាង​មិន​ព្រម​មាន​សិច​ជាមួយ​អ្នក ? ​អាច​ដោយសារតែ​ភាព​ហាត់​នឿយ​ពី​ការងារ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ អ្វី​ផ្សេង​ពីនេះ ។

​មិន​ចំពោះ​ថា កើត​មកពី​មូលហេតុ​អ្វី​ទេ គឺ អ្នក​ត្រូវ​ស្តាប់​នាង​ដោយ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ៗ ដើម្បី​ជួយ​គ្នា​រក​ដំណោះស្រាយ ហើយ​ប្រាប់​ទៅ​នាង​ថា ការពិត​ខ្លួន​អ្នក​ផ្ទាល់​ក៏​មិនមែន​ចង់​ទៅរក​ស្រី​ខាងក្រៅ​ដែរ ព្យាយាម​ពន្យល់​ឱ្យ​នាង​បាន​យល់ ហើយ​ផ្តល់​ការយកចិត្តទុកដាក់​លើ​នាង​ឱ្យ​ខ្លាំង​ដើម្បីឱ្យ នាង​ស្រឡះ​អារម្មណ៍ល្អ​មិនត្រូវ​ឱ្យ​នាង​គិតថា ដូច​ជាមាន​សម្ពាធ​ដូចជា​ទទួល​អំ​រែក​ធ្ងន់ធ្ងរ ដែល​ត្រូវបំពេញ​តួនាទី​គ្រប់យ៉ាង​ឱ្យចេញ​ជា​លទ្ធផល​ល្អ ពោលគឺ​កុំឱ្យ​នាង​គិតថា ហាក់ដូច​ជាមាន​អ្នកណា មក​ដាក់​សម្ពាធ​ឱ្យ​នាង​ខំប្រឹង​បំពេញ​តួនាទី​ជា​ម្តាយ​ល្អ​ផង ជា​ភរិយា​ល្អ​ផង ហើយ​ថែមទាំង​ត្រូវបំពេញ តួនាទី​ជា​សាស្ត្រ​ចា​រ្យ​ដ៏​ល្អ​ម្នាក់​សម្រាប់​និស្សិត​រាប់សិប​នាក់​ក្នុង​សាកលវិទ្យាល័យ​ទៀតផង ។

រឿងរ៉ាវ​ទាំងនេះ​សុទ្ធតែ​សាង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ភរិយា​របស់​អ្នក​ទាំងអស់ ។ ​ចំណែកឯ​រឿងស្រី​របស់​អ្នក បើ​អ្នក​គិតថា ស្រី​ម្នាក់​នោះ​ធ្វើឱ្យ​អ្នកមាន​សេចក្តីសុខ​ពេល​នៅ ជាមួយគ្នា ចូរ​សាកល្បង​សួរ​ខ្លួនឯង​ឱ្យដឹង​ច្បាស់​ថា តើ​សេចក្តីសុខ​នោះ​នឹង​អាច​នៅ​ស្ថិតស្ថេរ​បានយូរ​ប៉ុនណា ? ប្រសិន​បើក​អ្នក​ចាប់ផ្តើម​ស្រឡាញ់​ស្រី ម្នាក់​នោះ​ប្រាកដប្រជា រឿង​ការងារ​ដែល​នាង​ធ្វើ​ក្នុង​ហាង​ស៊ីផឹក​នឹងធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​យ៉ាងម៉េច អាច​ទទួលយកបាន​អត់ ? ហើយ​ថា​តើ​អ្នក នឹងមាន​សេចក្តីសុខ​ពិត ឬ អត់ ប្រសិនបើ​មក​អង្គុយចាំតែ​ប្រចណ្ឌ​ពេលដែល​ឃើញ​នាង​ទៅ​កំដរ​ភ្ញៀវ​ក្នុង​ហាង ។

សរុបសេចក្តី​មក​ការដោះស្រាយ​បញ្ហា​ជាមួយ​ភរិយា​របស់​អ្នក​អាច​ត្រូវការ​ពេលវេលា​យូរ ប៉ុន្តែ​បើ​អ្នក​អត់ធ្មត់​បានជា​ការល្អ​បំផុត ព្រោះ​យ៉ាងហោចណាស់​ក៏​នឹក​គិតពី​អនាគត​របស់​កូន​អ្នក​ផងដែរ ៕
​ ​ ​ ​ ​ ​

Related