មហោស្រព​ភាពយន្ត​ជប៉ុន នៅ​កម្ពុជា គឺ​ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព​

ភ្នំពេញ: មជ្ឈមណ្ឌល អាស៊ី មូ​និ​ធិ​ជប៉ុន សហកា​ជាមួយនិង​ក្រសួង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា បាន​បើក​មហោស្រព​ភាពយន្ត​ជប៉ុន លើកដំបូង​នៅ​កម្ពុជា នា​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេច​ក្រឡា​ហម ស ខេង និ​មានការ​ចូលរួម ពី​ព្រះរាជវង្សានុវង្ស ម​ន្រី​រាជការ អង្គទូត​នានា ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ​។​

​លោក Yoji Kumamaru ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ​ថា ការបើក​មហោស្រព​នេះ​ក្នុង​គោលបំណង​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន អោយ​កាន់តែ​ជិតស្និត​ព្រមទាំង​ចង់​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក តាមរយៈ​សិល្បៈ​ភាពយន្ត ដែល​ត្រូវបាន​ចាក់​បញ្ចាំង​នាពេលនេះ​។​

​ភាពយន្ត​ទាំងនេះ រួមមាន​បុរាណ សម័យ អប់រំ គំនូ​ជី​វច​ល និង​ភាពយន្ត​ឯកសារ​ជាដើម ប្រជាជន​កម្ពុជា​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​ផងដែរ​។ ជាពិសេស​នោះ​ខ្សែភាពយន្ត​ដែលមាន​ចំណងជើង​ថា ការចេញដំណើរ ដែល​ធ្លាប់​បានទទួល​នូវ​រង្វាន់​រហូតដល់ ៣៤ ដង ព្រមទាំង​ទទួលបាន​នូវ​រង្វាន់ OSCAR សម្រាប់​ខ្សែភាពយន្ត​បរទេស​នៅ​ឆ្នាំ ២០០៩ កន្លងទៅនេះ ។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោកស្រី ភឿង ស​កុ​ណា បាន​ឲ្យ​ដឹ​ថា ការបើក​សម្ពោធ​មហោស្រប​ភាពយន្ត​ជប៉ុន នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​គឺជា​ព្រឹត្តិការណ៍​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​សន្ធិសញ្ញា​មិត្តភាព​កម្ពុជា ជប៉ុន មាន​រយៈពេល​ដ៏​វែង​កន្លងមក​ជាមួយគ្នានេះ​ផងដែរ ក៏​ស្របពេល​និង​ការបើក​ការិយាល័យ​មជ្ឈមណ្ឌល អាស៊ី មូ​និ​ធិ​ជប៉ុន នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។​

​លោកស្រី​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​បន្តថា មហោស្រប​ភាពយន្ត​នាពេលនេះ នឹង​ត្រូវដាក់​បញ្ចាំងភាពយន្ត​ជប៉ុន ចំនួន​១៧ រឿង​ដែលមាន​ប្រភេទ​ខុសៗ​គ្នា​។ ភាគច្រើន​ខ្សែភាពយន្ត​ទាំងនេះ​ទទួលបាន​ពានរង្វាន់​ដែលមាន​អត្ថន័យ​ក្នុង​សាច់រឿង​បង្ហាញ​ពី​ការ​ឈានចូល​យុវវ័យ មិត្តភាព​គួរអោយកត់សម្គាល់ និង​កា​រៀបចំខ្លួន​ជា​មនុស្សពេញវ័យ​។​

​សាច់រឿង​ដែល​និង​បង្ហាញជូន​ក្នុង​មហោស្រព​ដល់​ទស្សនិកជន​មាន​ទិដ្ឋភាព​ផ្សេងៗ​គ្នា នៃ​សង្គម​ជប៉ុន​គ្រប់​ជំនាន់ ដោយ​បង្ហាញ​នូវ​ការយល់ដឹង​អំពី​ប្រទេស​ជប៉ុន អំពី​ប្រជាជន វប្បធម៌ និង​របៀប​រស់នៅ​រប​ស់​ខ្លួន​អោយ​កាន់តែ​ធំធេង​ឡើង​។ ជា​ការពិត​ខ្សែភាពយន្ត​ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​នូវ​ការចែករំលែក​របស់​ប្រជាជន​ជប៉ុន​កំពុងតែ​កសាង​នូវ​ទំនាក់ទំនង​ប្រកបដោយ​ភាព​ឋិត​ឋេ​រ​យូ​អង្វែង​មួយ​។​

​លោកស្រី បាន​បញ្ជាកថា វិស័យ​ភាពយន្ត​ត្រូវបាន​ចាត់ទុកជា​វិស័យ​មួយ​ដែល​ទំនាក់ទំនង​ទៅនឹង​ទ្រឹស្តី​ជាច្រើន ប្រវត្តិសាស្ត្រ និង​ការពិចារណា​គ្រប់​ជ្រុងជ្រោយ​ទៅលើ​ស្ថានភាព​ផ្សេងៗ​ក្នុងន័យនេះ​ភាពយន្ត​ពិត​ជាមាន​សារៈសំខាន់​នៅ​គ្រប់​កាលៈទេសៈ​ដែល​ឧបករណ៍​កំដរ​អារម្មណ៍​ផង និង​ជា​ឧបករណ៍​សម្រាប់​ពិចារណា​ផង ៕

មហោស្រព​ភាពយន្ត​ជប៉ុន នៅ​កម្ពុជា គឺ​ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព​

មហោស្រព​ភាពយន្ត​ជប៉ុន នៅ​កម្ពុជា គឺ​ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព​

មហោស្រព​ភាពយន្ត​ជប៉ុន នៅ​កម្ពុជា គឺ​ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព​

មហោស្រព​ភាពយន្ត​ជប៉ុន នៅ​កម្ពុជា គឺ​ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព​

មហោស្រព​ភាពយន្ត​ជប៉ុន នៅ​កម្ពុជា គឺ​ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព​