ប៉ូលីស​ម៉ាឡេស៊ី​សាកសួរ​អតីត​នាយករដ្ឋមន្ត្រី​ម៉ា​ហា​ធា រឿង​ទាមទារ​លោក​ណា​ជីប​ចុះ​ពី​តំណែង​

​ប៉ូលីស​ម៉ាឡេស៊ី បានចាប់ផ្តើម​នីតិវិធី​នៃ​ការសាកសួរ​ទៅកាន់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad ជុំវិញ​សកម្មភាព​នៃ​ការទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់​ឲ្ចុះ​ចេញពី​តំណែង​ដោយសារ​រឿងអាស្រូវ​ពុករលួយ​កាលពីពេល​កន្លងទៅនេះ​។

​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា​នេះ ប៉ូលីស​ម៉ាឡេស៊ី បាន​សាកសួរ​ទៅកាន់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad ក្រោម​បទ​ចោទ​នៃ​ការទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក ណា​ជីប រ៉ា​ហ្សា​ក់​ចុះ​ចេញពី​តំណែង​មុន​អាណត្តិ​ដោយសារតែ​រឿងអាស្រូវ​ពុល​រលួយ​។​

​ក្រោយពី​មានការ​ចុះផ្សាយ​ពី​រឿងអាស្រូវ​ពុករលួយ​រាប់លាន​ដុល្លា​សហរដ្ឋអាមេរិក​ទៅកាន់​គណនី របស់លោក ណា​ជីប​ដោយសារ​ព័ត៌មាន​The Wall Street  លោក Mahathir Mohamad គឺជា​បុគ្គល តែមួយគត់​ដែល​បាន​ចេញមុខ​រិះគន់ លោក​ណា​ជីប​យ៉ាងខ្លាំងៗ​។ លោក Mahathir Mohamad គឺជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​បាន​កាន់អំណាច​យូរ​ជាងគេ ហើយ ក៏​ជា​បុគ្គល​ដែលមាន​ឥទ្ធិពល និង មាន​ប្រជាប្រិយភាព​បំផុត​នៅក្នុង​បរិបទ​នយោបាយ​ម៉ាឡេស៊ី ។​

​កាលពី​ខែសីហា​កន្លងទៅ លោក Mahathir Mohamad  បានបង្ហាញ​វត្តមាន​នៅក្នុង​ការប្រមូល​ផ្តុំ​របស់ ក្រុម​អាវ​លឿង​នៅក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ​ដើម្បី​ប្រឆាំងនឹង​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លោក​ណា​ជីប​។ ក្នុងពេល​នោះដែរ ប៉ូលីស ក៏បាន​ព្រមាន​ចាប់ខ្លួន​លោក លោក Mahathir ផងដែរ ដ្បិត សកម្មភាព តវ៉ា​នោះ រដ្ឋាភិបាល​ចាត់ទុកថា​ជា​សកម្មភាព​ខុសច្បាប់​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ខែកក្កដា​កន្លងទៅនេះ សារព័ត៌មាន The Wall Street បាន​ចុះផ្សាយ​ពី របាយការណ៍​មួយ ស្តីពី​ការផ្ទេរ​នូវ​លុយរ​៧០០​លាន​ដុល្លា​សហរដ្ឋអាមេរិក​ដោយ​សម្ងាត់​ទៅកាន់​គណនី​ឯកជន​របស់លោក នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់​។ ជុំវិញ​បញ្ហា​នេះ លោក​ណា​ជីប បាន​បដិសេធ​មិន​ទទួលស្គាល់ និង ថែមទាំង​ផ្អាក​ការចុះផ្សាយ​កាសែត​នេះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ទៀតផង​ដែរ​។​

​ថ្វី​ដ្បិត​លោក ណា​ជីប បាន​បដិសេធ​ហើយក៏​ដោយ តែ​លោក មិនបាន​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់លោក​ពី​បញ្ហា​នេះ​ទេ​។  ក៏ប៉ុន្តែ​កន្លងមក លោក​បាន​បន្តធ្វើ​សកម្មភាព​ដែល​គួរ​ឲ្យ​សង្ស័យ ដូចជា​លោក​បាន​ដក​មន្ត្រីជាន់ខ្ពស់ និង មន្ត្រី​តុលាការ​ដែល​រិះគន់​លោក​បញ្ហា​នេះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​