សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ​មហាមិត្ត​ចិន ដែល​តែងតែ​យកចិត្តទុកដាក់ ជួយ​កម្ពុជា​គ្រប់ពេល​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះដែរ សម្តេចនាយក​រដ្ឋមន្ត្រី តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Chang Wanquan រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ចិន នៅ​វិមាន​សន្តិភាព​។

​លោក Chang បាន​នាំមក​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​អំពី លោក​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​ចំពោះ សម្តេច​តេ​ជោ​។ ទន្ទឹមនឹង​នេះដែរ ភាគី​ចិន​បាន​កោតសរសើរ​ចំពោះ​មិត្តភាព និង​សហប្រតិបត្តិការ​ល្អជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ជានិច្ច​។ ប្រទេស​ចិន​ក៏មាន​សេចក្តី​រីករាយ ក្នុង​ការបន្ត​ផ្តល់នូវ​ជំនួយ​បច្ចេកទេស ក៏ដូចជា​ការហ្វឹកហ្វឺន​ពង្រឹង​ធនធានមនុស្ស ជាពិសេស​លើ​វិស័យ​កងទ័ព​អោយ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង​ឡើង​។​

​សម្តេច​តេ​ជោ បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​មហាមិត្ត​ចិន ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​កម្ពុជា ហើយ​សម្តេច​តេ​ជោ បាន​ជំរុញ​ឲ្យ​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​បន្ត​សហការ​គ្នា​ឲ្យ​បានល្អ​រឹងមាំ​ថែមទៀត​។ ការពង្រឹង​លើ​វិស័យ​ការពារជាតិ​រួមទាំង​ជើងគោក ជើង​ទឹក និង ជើង​អាកាស ជាមួយនឹង​បច្ចេកវិទ្យា​ខ្ពស់​ទាន់សម័យ គឺ​ក្នុង​គោ​លប​ណង​សម្រាប់​ការពារ​ប្រទេស​តែប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​មហាមិត្ត​ចិន ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​កម្ពុជា​គ្រប់ពេល ដើម្បី​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​ឆាប់​រីកចម្រើន​ទៅមុខ​៕​