ជយោ! វីរនារី កែ ឡេង​ ឈ្នះ​មេដាយ​​​មាស​ហើយ ការពារ​មេដាយ​ពិភព​លោក​បាន​សម្រេច

ជយោ! វីរនារី កែ ឡេង​ ឈ្នះ​មេដាយ​​​មាស​ហើយ ការពារ​មេដាយ​ពិភព​លោក​បាន​សម្រេច

វីរនារីកម្ពុជា​ កែ ឡេង បានឈ្នះ​មេដាយ​មាស​ពិភព​លោក​ជា​លើក​ទី​២ បន្ទាប់​ពី​បាន​យក​​ឈ្នះ​កីឡា​ការិនី​​ទុយនេស៊ីនៅ​វគ្គ​ផ្តាច់​ព្រ័ត្រមុន​នេះ​បន្តិច។ ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ប្រព្រឹត្ត​ទៅ​៥​ដំណាក់​កាល អ្នក​ស្រី កែ ឡេង បាន​យក​ឈ្នះ​ដោយ​ពិ​ន្ទុ​៣៣-២៣សម្រាប់​​វិញ្ញាសា​វាយ​ទោល​នារី (Shooting) ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​​ឆ្នាំ​២០១៥​នៅ​ប្រទេស​ថៃ។ ដូច្នេះ​មាន​ន័យ​ថា វីរនារីកម្ពុជាការពារ​មេដាយ​មាស​ពិភព​លោក​របស់​គាត់​បាន​សម្រេច និង​ជា​មេដាយ​មាស​ប៉េតង់​ពិភព​លោក​លើក​ទី២​ ខណៈលើក​ទី​១ ​ឆ្នាំ​២០១៣នៅ​បារាំង។ បងប្អូន​ជួយ​អប់អរសាទ!

 

ជយោ! វីរនារី កែ ឡេង​ ឈ្នះ​មេដាយ​​​មាស​ហើយ ការពារ​មេដាយ​ពិភព​លោក​បាន​សម្រេច

 

ជយោ! វីរនារី កែ ឡេង​ ឈ្នះ​មេដាយ​​​មាស​ហើយ ការពារ​មេដាយ​ពិភព​លោក​បាន​សម្រេច

 

 

ជយោ! វីរនារី កែ ឡេង​ ឈ្នះ​មេដាយ​​​មាស​ហើយ ការពារ​មេដាយ​ពិភព​លោក​បាន​សម្រេច

រូបភាព​ហែ កែ ឡេង កន្លង​មក

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ Chantrea Oum