​ប្ដី​មិនព្រម​រឿង​ឡើងគ្រែ ស្ត្រី​ម្នាក់​ប្ដឹង​លែងលះ


​ប្ដី​មិនព្រម​រឿង​ឡើងគ្រែ ស្ត្រី​ម្នាក់​ប្ដឹង​លែងលះ

ស្ត្រី​ម្នាក់​បាន​ប្ដឹង​ទៅ​​តុលាការ Sharia ទីក្រុងឌូបៃ ប្រទេស​អារ៉ាប់រួមដើម្បី​លែងលះ ព្រោះ​តែ​ប្ដីរបស់​នាង​ មិន​បាន​ផ្ដល់​ក្ដី​សុខ​លើគ្រែ​គ្រប់គ្រាន់។

 

​ប្ដី​មិនព្រម​រឿង​ឡើងគ្រែ ស្ត្រី​ម្នាក់​ប្ដឹង​លែងលះ

 

បើ​យោង​តាម​ប្រភព​ ដើមចោទ​ចង់​រួមរ័ក​ពីរ​ឬ​បី​ដង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​​ត្រូវប្ដី​បដិសេធ។ ចំណែក​ចៅក្រម​វិញ​ប្រាប់​ថា ​ប្ដី​ចង់​រួមដំណេក​​បីទៅ​បួន​ដងប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។ បុរស​ជា​ប្ដី​បាន​ប្រាប់​ប្រពន្ធ​ឱ្យ​ទៅ​រក​ថ្នាំ​ជួយ​ព្យាបាល​តណ្ហា​នេះ តែ​ប្រពន្ធ​មិនព្រម ហើយ​និយាយ​ថា មាន​តែ​ប្ដី​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

 
ប្រាភព​មួយប្រាប់​សារព័ត៌មាន Gulf News ថា “តុលាការ​បញ្ជាក់​ប្រាប់​ស្ត្រី​ជាប្រពន្ធ​ថា ការអាះអាង​របស់​នាង​ដោយសារ​ហេតុផល​ខាងលើ មិនគ្រប់គ្រាន់​ដែល​អាច​លែង​ប្ដី​បានទេ”។

 
ទោះយ៉ាងណា ប្រពន្ធ​នៅ​តែ​ទទូច​ថា ប្ដី​​មិន​បាន​បំពេញ​តម្រូវ​ការ ហើយ​ក្នុង​ពាក្យ​បណ្ដឹងបញ្ជាក់​​ថា តើ​ប្ដី​គួរ​តម្រូវ​ចិត្ត​នាង ឬ​លែង​គ្នា។

 

ចំណែល​ប្ដី​វិញ ឥលូវ​កំពុង​ត្រូវ​បាន​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​តុលាការ ដើម្បី​ឱ្យ​ដឹង​ថា​តើ លោក​មាន​សុខភាព​ល្អ អាច​បំពេញ​ការ​ចង់​បានរបស់​ប្រពន្ធ​ឬ​យ៉ាងណា៕

 

 

ប្រុស​ស្រលាញ់​ប្រុស​បី​នាក់​រៀបការ​ ល្បី​ពេញ​ប្រទេស​ថៃ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ metro