ចាន់ រតនៈ អាច ឈ្នះចាន់ គង់រាជបានទេ ?

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ចាន់ គង់​រាជ​ក្លឹប​តា​ព្រហ្ម​មានជ័យ​បានប្រកាស​ឡើង​សង្វៀន CTN ប្រកួត​ជាមួយ​ចាន់ រតនៈ​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​នៅ​ថ្ងៃទី​៧ វិច្ឆិកា ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​កំពស់​ល្អ​ដូចគ្នា​តែ​ចិត្ត និង ផ្លែ​របស់​គង់​រាជ​ពេលនេះ​ងាយ​នឹងធ្វើ​ឲ្យ​គូប្រកួត​មាន​របួស​ណាស់ ។ តាមពិត​រតនៈ​ចាស់វស្សា​ជាង​គង់​រាជ​តែ​រតនៈ​ចិត្ត​តូច​ណាស់​ហើយ​បើ​ជួប​ គូប្រកួត​ខ្លាំង​នោះគេ​វ៉ៃ​ចេញ​លែងរួច​តែម្ដង ។​

​    ​ចំពោះ​គង់​រាជ​បើ​គូប្រកួត​ខ្លាំង​គេ​រក​ស្នៀត​ប្លែកៗ​ដើម្បី​ស្ដារ​ ពិន្ទុ​ឡើងវិញ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ល្អ​ជង្គង់ និង កែង​ដូចគ្នា​គ្រាន់​ម្នាក់​ចិត្តធំ និង ម្នាក់​ចិត្ត​តូច​ប៉ុណ្ណោះ ។ នរណា​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ?

​    ​ថុល មករា​ក្លឹប​ឃ្លាំងមឿង​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ផាន សារុន​ក្លឹប​គុជ​សារ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​សារុន​ជា​អ្នក​ប្រដាល់​ចិត្តធំ និង មាន​ស្នៀត​ប្លែកៗ ឯ មក​រាជា​អ្នក​ប្រដាល់​ដែល​អន់​ជើង​ក្រោម​ណាស់ ។ គូ​នេះ​ទោះបី​មករា​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​ក៏ពិតមែន​ក៏ ​អ្នកទស្សនា​មាន​ជំនឿ​ចិត្ត​លើ​ផាន់ សា​រុន​ជាង​ដែរ ។​

​    ​ម៉ន រ៉ៃ​យ៉ា​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេន កុសល​ក្លឹប​មោង​ឬ​ស្សី​ម​មរតក​គុន​ខ្មែរ ដោយ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។ សំណាង ឌី​ណា ក្លឹប​ដួង​សែន​សុខ​គុន​ខ្មែរ ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​គឿ​ម សុ​វ​ណ្ន​ឌឿ​ត​ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ។​