សេក គឹមផៃ និង ផាន់ គ្រាន់ប្រកួតជាមួយថៃលើសង្វៀន CNC

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ​សេក គឹម​ផៃ​ក្លិប​អង្គរ​មានជ័យ​ខេត្ត​យ​សៀមរាប និង ផាន់ គ្រាន់​ក្លិប​គុជ​សារ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​លើស​ង្វៀន CNC ថ្ងៃទី​៧​វិច្ឆិកា​នេះ ។​

​    ​សេក គឹម​ផៃ​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​នោះ​ត្រូវ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Yat Phit Por Plasurin ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​មកពី​ក្លឹប​ដែល​ល្បីល្បាញ​មួយ​នៅក្នុង​ស្រុកថៃ​ដែរ​ តែ​គេ​មាន​សមត្ថ​ភាព​អាច​ប្រកួត​បានល្អ​មើល​ជាមួយ​គឹម​ផៃ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​របៀប​វ៉ៃ​ខុសគ្នា​ដោយ​គឹម​ផៃ​ចូលចិត្ត​ប្រើ​កម្លាំង​ហើយ​ខ្វះ​ ការ​សន្សំសំចៃ​ទៀត​ផង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​វិញ​មិនសូវ​ហ៊ាន​ប្រើ​កម្លាំង​ច្រើន​ទេ​តែ​គេ​ ប្រើល្បិច​ច្រើន ។ ចាំមើល​នរណា​ឈ្នះ ?

​    ​ផាន់ គ្រាន់ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phit Morokort ដោយ​ពួក​កេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូ​ក្រាម ។​

​     ​ផាន់ គ្រាន់​ទើបតែ​សន្លប់​ដោយសារ​កណ្ដាប់ដៃ​របស់​អ្នក​ប្រដាល់​ថៃ​ដែរ​ទេ ។ តាមពិត​ផាន់ គ្រាន់​ជា​អ្នក​ប្រ​ដាល់​ជើង​ខ្លាំង​មួយរូប​ដែរ​ពិសេស​កណ្ដាប់ដៃ​គេ​ អស្ចារ្យ​ណាស់​តែមាន​ការប្រកួត​មិនតិច​ទេ​ដេ​ល​គេ​គ្រោះថ្នាក់​ដោយ​សារ​ កណ្ដាប់ដៃ​គូប្រកួត ។​

​    ​Phit Morokort គេ​មិនដឹងថា​មាន​សមត្ថភាព​ប៉ុណ្ណា​ឡើយ​តែម​ន្ត្រី​ផ្គូរ​ផ្គង​របស់ CNC និយាយថា​អ្នក​ប្រដាល់​ឆ្លងដែន​រូប​នេះមិន​អន់​ឡើយ ។​សម្រាប់​គូ​នេះ​នរណា​ជួប​ជ័យជំនះ ?