ឆៃ សារ៉ា និង ហេង វាសនានរណាជាអ្នកបន្តប្រវត្តិមិនចាញ់?

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement ទម្ងន់​៦៣,៥០​គីឡូក្រាម​លើស​ង្វៀន SEA-TV ថ្ងៃទី​៧​វិច្ឆិកា​អ្នក​ប្រ​ដាល់​ឆៃ សា​រ៉ា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ហេង វាសនា​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់​ដំប​ង ។​

​    ​សម្រាប់​ការប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ទាំង​សា​រ៉ា​ទាំង​វាសនា​ សុទ្ធតែ​មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា ។​ពេលនេះ​ក្នុងចំណោម​ពួកគេ​ទាំង ២ គឺ​ត្រូវតែមាន​ម្នាក់​ត្រូវតែ​ស្គាល់​ចាញ់ និង ម្នាក់​បន្ថែម​ស្ថិតិ​ឈ្នះ ។​

​    ​សា​រ៉ា​វ៉ៃ​ចេញ​ធ្ងន់​តែ​មិនសូវ​ជាមាន​កលល្បិច​នោះទេ​គឺ​គេ​វ៉ៃ​ចេញ​មាន​ លក្ខណៈ​ត្រង់ៗ​បន្តិច ហើយ​យឺត​ទៀត​ផង ។ ចំពោះ​ការ​វ៉ៃ​ចាញ​របស់​វាសនា​ពោរពេញ​ដោយ​កលល្បិច​មិនតែប៉ុណ្ណោះ​រហ័សរហួន​ ទៀតផង ឯ កម្លាំង​របស់​គេ​អាច​ចាញ់​ប្រៀប​សា​រ៉ា ។​

​    ​ជំនួប​មួយ​នេះ​នរណា​ជា​អ្នកបង្កើន​ស្ថិតិ​ឈ្នះ ហើយ នរណា​ជា​អ្នក​ដែល​ត្រូវ​ស្គាល់​ចាញ់​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​នេះ ?

​    ​សេង ស្រឿ​ន​ក្លឹប​ព្រះខ័ន​រាជ​ដែល​ខកខាន​ក្នុងការ​ប្រកួត​ចំនួន​មួយ​ប្រកួត​ ដោយសារតែ​បញ្ហា​សុខភាព​នោះបាន​វិល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​វិញ​ ហើយដោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រាក់ រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ។​

​    ​សម្រាប់​សេង ស្រឿ​ន​ទោះបី​ការប្រកួត​នេះ​គេ​បានទទួល​ជ័យជំនះ​ក៏ពិតមែន​ក៏​គេ​ទំនងជា​ ត្រៀមខ្លួន​ឈរ​នៅ​លំ​ដាប់​ទី ៤​ហើយ​ក្នុងចំណោម​ជើង​ខ្លាំង ៤​រូប​ចុង​ក្រោយនេះ ។​ចំពោះ​ប្រាក់ រស្មី​សេង ស្រឿ​ន​គឺជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ក្នុងចំណោម ៤ នាក់​នេះ​ព្រោះ​គេ​ចាញ់​ឆៃ សា​រ៉ា និង ហេង វាសនា​ដូចគ្នា ។​

​    ​ការប្រកួត​មួយ​នេះ​គែ​ជឿថា​ទាំង​ប្រាក់ រស្មី ទាំង​សេង ស្រឿ​ន​សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​នរណា​ជួប​សំណាងល្អ​នោះឡើយ ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ​សេក ណារ៉ាក់​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈិន ក្វាន់​ង៉ុ​យ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​ហេង ពន្លឺ​ក្លឹប​ព្រៃទទឹង​កីឡា​ប្រកួត​ជាមួយ​រិ​ទ្ធ កៅ​ក្លឹប​កង​យោ​ធ​ពល​ខេមរភូមិន្ទ និង សយ សី​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី ប្រកួត​ជាមួយ​អ៊ុន រតនា​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។​