អ្នកដែលប្រកួតជាមួយថៃលើសង្វៀន EXPERT

ភ្នំពេញ:    ​ភ្នំពេញ​:​លើស​ង្វៀន​EXPERT របស់ SEA-TV​ព្រឹក​ថ្ងៃទី​៧​វិច្ឆិកា​អ្នក​ប្រដា​ល់មាស ច័ន្ទ​មាន​របស់​សមាគម​ប្រ​ដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phach Nam Ek ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​Phach Nam Ek ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ ខ្លាំង​កម្ពុជា​ឈឿន ឆៃ​ដែន​ក្លឹប​និរោធ​ន៍​មានជ័យ ។​អ្នក​ប្រដាល់​ជនជាតិ​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​ដង ឈ្នះ​៦០​ដង​ចាញ់​៨​ដង និង ស្មើ​ពិន្ទុ ២ ដង ។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កែង និង ជង្គង់​រហ័ស និង ការពារ​ល្អ ។​

​     ​ចំពោះ​មាស ច័ន្ទ​មាន​វិញ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែរ​សម្រាប់​ទម្ងន់​៦០​ គីឡូក្រាម​នៅ​ស្រុក​ខ្មែរ​គេ​ក៏​លំបាក​រក​គូប្រកួត​គួរសម​ដែរ​តែ​អ្នក​ ប្រដាល់​រូបនេះ​ឆាប់​ស្រុត​កម្លាំង​បន្តិច ។​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៤​ដង ឈ្នះ​៩១​ដង ចាញ់​២៣​ដង ។​

​     ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​កម្ពុជា​មាស ច័ន្ទ​មាន​ជាមួយ​អ្នក​ប្រដាល់​ថៃ Phach Nam Ek មិនដឹងថា​នរណា​ឈ្នះ​នោះទេ​តែ​គេ​ជឿថា​ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក​មិន​ខាន ។​

​    ​អ្នកខ្លាំង​ផល សោ​ភ័​ណ្ឌ​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phlav Fai ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​     ​សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​ចិត្ត​ត្រជាក់​ណាស់​គឺ​គេ​ មិនដែល​បំពាន​លើ​គូប្រកួត​ឡើយ ។ ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ និង កែង​រហ័ស​នោះគេ​តែងតែ​ផ្ដួល​គូប្រកួត​មុន​ទឹក​ទី ៥ ជានិច្ច ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រក​យ​ត​ចំនួន​៩៣​ដង ឈ្នះ​៨២​ដង និង ចាញ់​១១ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phlav Fai វិញ​គេ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ឡើយ​តែបើ​តាម​លោក​ថៃ អ៊ូ​ដែលជា​ប្រតិភូ​នាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ​ និយាយថា​សមត្ថភាព​ប្រហាក់ប្រហែល​ជាមួយ​សោ​ភ័​ណ្ឌ​ដែរ​ទេ​។​Phlav Fai មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៦៦​ដង ចាញ់​៨​ដង ស្មើ​ពិន្ទុ ២ ដង ។​

​     ​អ្នក​ប្រដាល់​ថៃ​រូបនេះ​អាច​តស៊ូ​ជាមួយ​កណ្ដាប់ដៃ​យក្ស​របស់​ផល សោ​ភ័​ណ្ឌ​បាន​ឬទេ ? ចុះ​សោ​ភ័​ណ្ឌ​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​រូបនេះ​បានដែរ​ឬទេ​?
​    ​