អូឡាំពិកកម្ពុជាប្រគល់ឯកសណ្ឋានកីឡាដល់ប៉ារ៉ាឡាំពិកកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​ឯកសណ្ឋាន​កីឡា​ចំនួន​៤៨​សម្រាប់​ត្រូវបាន​លោក​ថោង ខុន​ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប្រគល់ជូន​លោក​យី វាសនា​ដែលជា​
អគ្គលេខាធិកា​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ កម្ពុជា​សម្រាប់​ការចូល​រួម​ប្រកួត​កីឡា SEA Para Games​លើ​ទី​៨​នៅ​ប្រទេស​សឹង្ហ​បូរី​នា​ខែ​ក្រោយនេះ ។​

​    ​លោក​វ៉ា​ត់ ចំរើន​ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ ជំនួសមុខ​ឲ្យ​លោក​ថោង ខុន​បានប្រគល់​ឯកសណ្ឋាន​ទាំង​៤៨​សម្រាប់​នេះ​ដល់​លោក​យី វាស​នានា​ល្ងាច​ថ្ងៃទី​៦​វិច្ឆិកា ។​

​    ​លោក​យី វាសនា​បាន​ប្រាប់​អ្នកកាសែត​ថា​លើក​នេះ​លោក​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ​ទៅ​ចូលរួម​ប្រកួត​ចំ​នួន​៣០​នាក់​លើ​៤​ប្រភេទ​កីឡា ។​លោក​បន្តថា​ទាំង ៤​ប្រភេទ​កីឡា​នោះ​ប្រភេទ​កីឡាអត្តពលកម្ម​មានរ​ត់​ប្រណាំង​-​ចោលដុំដែក និង ប្រណាំង​រទេះ​មាន​ចំនួន​១៩​នាក់ ។​

​    ​ប្រភេទ​ហែល​ទឹក​ចំនួន ៩​នាក់ ដែល​លេង​ជាច្រើន​វិញ្ញាសា ។ ប្រភេទ​កីឡា​ប៊ូល​លីង ចំនួន ១ នាក់ និង ប្រភេទ​កីឡា​បាញ់កាំភ្លើង​មាន​ចំនួន ១ នាក់​ដែរ ។​

​    ​លោក​យី វាសនា​បាន​ឲ្យ​ដឹង​ទៀតថា​កន្លងមក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​ជួយឧបត្ថម្ភ​នូវ​អាហារ​ហូបចុក​សម្រាប់​បំប៉ន និង សម្លៀកបំពាក់​មួយចំនួន​ធំ​ដែរ​ហើយ ។

​    ​លោក​បាន​បន្ដថា​ការជួយជ្រោមជ្រែង​របស់​អូឡាំពិក​កម្ពុជា​គឺជា​ប្រការ​ សំខាន់​ណាស់ ។​កីឡាករ​-​កីឡាការិនី​របស់​នឹង​កាន់​តែមាន​កម្លាំងចិត្ត​ចំពោះ​ការចូលរួម​ ក្នុង​ព្រឹត្តិការណ៍ SEA Para Games នេះ​បន្ថែមទៀត ។​