ប្តី​កាប់​ប្រពន្ធ​ពោះធំ​៨​ខែ​កន្លះ​ស្លាប់​ រួចរ​ត់ទៅ​ចងក​ស្លាប់​តាម​ក្រោយ

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ខ្វះ​ភាព​អត់ធ្មត់​នោះ បុរស​ជា​ប្តី​បាន​បង្ក​ហិង្សា​ដោយ​បាន​ប្រើ​ពូថៅ​កាប់​ ប្រហារ​លើ​ប្រពន្ធ​ របស់​ខ្លួន​ដែល​មានផ្ទះ​ពោះ​ ៨​ខែ​កន្លះ​បណ្តាល​ឲ្យ​ ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​ អា​​ណោ​ច​អា​ធ័​ម​បំផុត រួចរ​ត់ទៅ​ចង​.​ក​ស្លាប់​តាម​ក្រោយ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ត្រី ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​នឹង​មាន​ហេតុការណ៍​ អំពើ​ហិង្សា​ខាងលើ​ កើតឡើង​នោះ ដំបូង​គេ​បានឮ​​សំឡេង​​ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្តី​ឈ្មោះ ធឿ​ន គឹ​ម​ផេង អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស្រី​ណុ​ច អាយុ​៣៨​ឆ្នាំ យ៉ាង​តឹងសរសៃ ក​រៀង​ៗ​ខ្លួន នា​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា​នេះ មួ​យស​ន្ធុះ​ក្រោយមក ​ប្តី​បាន​ស្ទុះ​ទៅ​យក​ពូថៅ​មក​ កាប់​ប្រហារ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ ថ្លុកឈាម​នៅ​ខាងក្រោម​ផ្ទះ​របស់​ម្តាយ ។ លោក​វរសេនីយ៍ត្រី ខេ​ង ស្រេង បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​បុរស​ជា​ប្តី​ដែល​បាន​ក្លាយទៅជា​ឃាតករ ​ក៏​ប្រញាប់​យក​ ខ្សែ​អង្រឹង​ចងទៅ​នឹង​រនូត​ផ្ទះ ហើយ​ចងក​ធ្វើ​អត្តឃាត​បណ្តាល​ឲ្យ​ស្លាប់​ យ៉ាង​អ​ណោ​ច​អ​ធ័​ម​ដូច​គ្នា ។ ក្រោយ​ពី​មាន​ហេតុការណ៍​ កើតឡើង​បង្ក​ឲ្យ​មានការ ​ភ្ញាក់ផ្អើល​ពេញ​ឃុំ​ព្រែក​ពោធិ៍ និង​បានដឹង​ឮ​ដល់​ សមត្ថកិច្ច​មូលដ្ឋាន​ ក៏​ប្រញាប់​ចុះ​ទៅ​ឡោម​ព័ទ្ធ​ កន្លែង​កើតហេតុ​នៅផ្ទះ​ របស់​ស្ត្រី​ចំណាស់​ឈ្មោះ ជិន គឹ​មសុ​ន ។ បន្ទាប់​មក​រូប​លោក​ក៏​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បន្ថែម​ទៀត ដោយ​បាន​ពិនិត្យ​ត្រឹមត្រូវ​រួចរាល់​ ក៏​ប្រគល់​សព​២​នាក់​ប្តី​ប្រពន្ធ​ឲ្យ​ ទៅ​ក្រុម​សាច់ញាតិ​ដើម្បី ​រៀបចំ​ធ្វើបុណ្យ​ តាម​ប្រពៃណី ក្រោម​សំលេង​ទួញ​ សោក​ពេញ​ផ្ទះ ដែល​នេះ​ជា​ហេតុការណ៍​ កម្រ​នឹង​កើត​មាន​ឡើង​ណាស់ ។ លោក​ថា ២​នាក់​ប្តី​ប្រពន្ធ​នេះ​ បាន​ស៊ី​ឈ្មួ​ល​ធ្វើ​កម្មករ​សំណង់​នៅ​ រាជធានី​ភ្នំពេញ ដោយ​បាន​នាំ​គ្នា​មក​លេង​ផ្ទះ​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥  លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ស្រាប់តែ​មាន​ទំនាស់​នៅ​ក្នុង​គ្រួសារ​កើត ឡើង​គួរ​ឲ្យ​សង្វេគបែប ​នេះ​តែ​ម្តង ។

លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បញ្ជាក់​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ប្តី​កាប់​ស្លាប់​ខាងលើ​ទើបតែ​យក​គ្នា​ជា​ ប្តី​ប្រពន្ធ​នៅ​ ពេល​ដែល​ធ្វើ​ការងារ​ស្គាល់គ្នា​នៅ​ភ្នំពេញ​ បាន​រយៈពេល​២​ឆ្នាំ​ ទើបតែ​មាន​ផ្ទៃពោះ​នេះ​ទេ ក៏​បាន​បបួល​គ្នា​មក​លេង​ ស្រុក​កំណើត​របស់​ ប្តី​នៅ​ស្រុក​ស្រី​សន្ធរ ។ ហើយ​កូន​ប្តី​ដើម​ដែល​លែង​គ្នា​ ៥​ឆ្នាំ​មក​ហើយ​នោះ គឺ​មាន​ចំនួន​៥​នាក់ ក្នុង​នោះ​ស្រី​៤ ប្រុស​ម្នាក់ នៅ​រាជធានី​ភ្នំពេញ​ឯណោះ ៕
ប្តី​កាប់​ប្រពន្ធ​ពោះធំ​៨​ខែ​កន្លះ​ស្លាប់​ រួចរ​ត់ទៅ​ចងក​ស្លាប់​តាម​ក្រោយ

ប្តី​កាប់​ប្រពន្ធ​ពោះធំ​៨​ខែ​កន្លះ​ស្លាប់​ រួចរ​ត់ទៅ​ចងក​ស្លាប់​តាម​ក្រោយ
ប្តី​កាប់​ប្រពន្ធ​ពោះធំ​៨​ខែ​កន្លះ​ស្លាប់​ រួចរ​ត់ទៅ​ចងក​ស្លាប់​តាម​ក្រោយ
ប្តី​កាប់​ប្រពន្ធ​ពោះធំ​៨​ខែ​កន្លះ​ស្លាប់​ រួចរ​ត់ទៅ​ចងក​ស្លាប់​តាម​ក្រោយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត