គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០៤ និង​របួសធ្ងន់​០៦​នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) អ្នក​របួសធ្ងន់​៣​នាក់ (​ស្រី​១​នាក់​), របួសស្រាល​៣​នាក់​(​ស្រី ២​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៧​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​តូច​៣​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង​២​នាក់​។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៣​លើក​, មិន​គោរព​សិទ្ធ​៣​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​, ក្នុង​នោះ ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​៥​នាក់ (​យប់ ) ៕