ភ័យជំនួស! ប៉ូលីសក្លាហាន ជួយជីវិតបុរសគិតខ្លីម្នាក់ ដែលចង់ធ្វើអត្តឃាត (មានវីដេអូ)

ចិន៖ បុរសអាយុ ២៥ឆ្នាំម្នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ពីការលោតសំលាប់ខ្លួន ដោយប៉ូលីសក្លាហានមួយរូប។ វីដេអូនេះ ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាព នៅលើដំបូលអគារកម្ពស់ ៦០ម៉ែត្រមួយកន្លែង នៅក្នុងខេត្ត Jiangshu ប្រទេសចិន។

ភ័យជំនួស! ប៉ូលីសក្លាហាន ជួយជីវិតបុរសគិតខ្លីម្នាក់ ដែលចង់ធ្វើអត្តឃាត (មានវីដេអូ)

ប៉ូលីសម្នាក់ បានចូល ទៅក្រោយខ្នងរបស់បុរសគិតខ្លីរូបនោះ និងព្យាយាមលូកដៃ ទាញគេ មិនឲ្យហក់ចុះទៅក្រោម។ ក្រោយពីជួយបុរសម្នាក់នោះរួច លោកប៉ូលីស ត្រូវបានមនុស្សគ្រប់គ្នាសរសើរថា គាត់មានចិត្តក្លាហានណាស់ មនុស្សទាំងអស់បានសរសើរគាត់ទៀតថា គាត់មិនត្រឹមតែបានជួយបុរសម្នាក់នោះទេ តែគាត់ក៏បានជួយមិត្តភក្តិ និងក្រុមគ្រួសាររបស់បុរសនោះ ពីការខូចចិត្តសោកសង្រេងទៀតផង។

វីដេអូនេះត្រូវបានគេចែកចាយយ៉ាងច្រើន បន្ទាប់ពីបង្ហោះទៅលើអ៊ីនធឺណេតត្រឺមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ៕ តោះទៅទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា ទើបដឹងថា បុកពោះភ័យជំនួស លោកប៉ូលីសក្លាហានយ៉ាងណា៖

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត