អនុវត្ត ៥យ៉ាងជួយឲ្យឆាប់មានផ្ទៃពោះ

បច្ចុប្បន្នមាន​គូស្នេហ៍ជាច្រើនដែលខកបំណងក្នុងការយកកូន ព្រោះពួកគេមិនដឹងពីវិធីសាស្ត្រមួយចំនួនដើម្បីឲ្យឆាប់មានកូននោះឡើយ។ ដូច្នេះ មង្គលការ នឹង​ណែនាំ​ពី​គន្លឹះ​មួយ​ចំនួន ដើម្បីជួយឲ្យមនុស្សស្រីឆាប់មាន​ផ្ទៃពោះដូចបំណង។
 
អនុវត្ត ៥យ៉ាងជួយឲ្យឆាប់មានផ្ទៃពោះ
រួមភេទឲ្យបានញឹកញាប់៖ ក្រុមអ្នកជំនាញបានណែនាំថា ឱកាសក្នុងការមានផ្ទៃពោះរបស់ស្ត្រីគឺមាន​កម្រិតខ្ពស់ណាស់ ប្រសិនបើនាងរួមភេទឲ្យបានទៀងទាត់។
ពេលដែលបញ្ចេញអូវុល៖ អ្នកអាចមានផ្ទៃពោះបាននៅពេលដែលមេជីវិតឈ្មោលជួបជាមួយស៊ុត។ រៀងរាល់ ២៨ថ្ងៃស្ត្រីត្រូវមានវដ្តរដូវម្តង ហើយ​អ្នក​គ្រាន់តែ​រាប់ចាប់​ពីថ្ងៃទី ១៤នៃ​ការ​មករដូវដំបូង អូវុលនឹងចាប់ផ្តើមបញ្ចេញ​ នេះជាឱកាសល្អសម្រាប់អ្នក។ បើទោះបីជា​វ​ដ្តរដូវរបស់អ្នកមិនទៀតទាត់ ប៉ុន្តែ​មាន​ឧបករណ៍តាមដានអូវុល អាចជួយ​អ្នកក្នុង​ការ​កំណត់​​ពេវេលា​បាន។
ដឹងពីក្បាច់ដែលត្រូវប្រើ៖ ក្រុមអ្នកជំនាញបានបង្ហាញពីក្បាច់ផ្សេងៗគ្នា ដែលមាន​តួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យស្ត្រីឆាប់មានផ្ទៃពោះ។ ចំពោះក្បាច់ពិសេសដែលល្អបំផុត​អាចជួយ​ឲ្យស្ត្រីឆាប់មាន​ផ្ទៃពោះគឺ ក្បាច់មនុស្សប្រុសនៅពីលើ ព្រោះវាអនុញ្ញាត​ឲ្យមាន​ការជ្រៀតចូលជ្រៅ ដូច្នេះមេជីវិតឈ្មោល​អាចញ្ចូលទៅដល់កស្បូនយ៉ាងងាយ (នៅពេលដែល​ស្បូន​បើក​មេជីវិតឈ្មោលអាចជ្រៀតចូលបានភ្លាម)។
រក្សាទម្ងន់ឲ្យនៅថេរ៖ មនុស្សស្រីដែលមាន​រាងស្គមពេក​អាច​ពិបាកក្នុងការមាន​កូន ប៉ុន្តែ​ការលើសទម្ងន់ខ្លាំងពេក​ក៏អាចប៉ះពាល់ដល់​ការមាន​កូនផងដែរ ព្រោះ​ជាតិខ្លាញ់​ក្នុង​រាងកាយ​​ច្រើនពេកអាចផលិត estrogen លើស ដែលអាចជ្រៀតជ្រែកក្នុងការបញ្ចេញអូវុល។
អាស៊ីត ​folic ៖ អាស៊ីត folic គឺមាន​សារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីគ្រប់រូបដែលចង់មាន​ផ្ទៃពោះ។ ក្រុមអ្នកជំនាញបាន​និយាយថា ស្ត្រី​ដែលព្យាយាម​ទទួលទាន​អាហារ​ដែលមានជាតិអាស៊ីត folic មុនពេលយកកូន ៣ខែ មាន​ឱកាសតិចតួចណាស់។
ដូច្នេះហើយ ដើម្បីឲ្យទទួលបាន​អាស៊ីត folic អ្នកគួរតែបញ្ចូល​បន្លែផ្លែឈើមួយចំនួននៅក្នុងរបបអាហារប្រចាំថ្ងៃដូចជា៖ បន្លែបៃតង, ស្ពៃក្តោប, ខាត់ណផ្កាពណ៌បៃតង, ផ្លែអាវ៉ូកាដូ, គ្រប់ធញ្ញាផ្សេងៗ...៕
ដោយ៖ មង្គលការ
ប្រភព៖ zeenews

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!