ជំងឺ​ដ៏​គ្រោះថ្នាក់​៥​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់​

ជំងឺ​ដ៏​គ្រោះថ្នាក់​៥​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់​

​អ្នក​ប្រហែលជា​មាន​ការព្រួយបារម្ភ​ច្រើន​អំពី​ការ​ពិត​មួយ​ដែល​ថា អ្នក​កំពុងតែ​គេង​មិន​គ្រប់គ្រាន់ ប៉ុន្តែ​ខាង​ក្រោម​នេះ​គឺជា​ជំងឺ​៥​ប្រភេទ​ដែល​អាច​បណ្តាលមកពី​ការ​គេង​មិន​គ្រប់គ្រាន់​របស់​អ្នក​តែម្តង​។​

​មានរឿង​ច្រើនណាស់​ដែល​អាច​រំខាន​ដល់​ការ​គេង ដូច​ជា​ការ​ក្រ​ចូល​គេង​ដោយសារ​តែ​កំពុងធ្វើការ ឬ​មាន​រឿង​ច្រើន​ដែល​ត្រូវធ្វើ​នៅក្នុង​ផ្ទះ​មុនពេល​ចូល​គេង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការបន្ត​ឱ្យ​ខ្លួនឯង​គេង​មិន​បាន​គ្រប់គ្រាន់ (​តិចជាង ៦​ម៉ោង​) វា​ពិតជា​អាច​នាំឱ្យ​កើត​ជំងឺ​បាន​។ ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​ដែល​អាច​នឹង​កើតមាន​នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​។

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​កាលណា​សម្ពាធ​ឈាម​ឡើង​កាន់តែ​ខ្ពស់ និង​សារធាតុ​គីមី​ជាច្រើន​ឡើង​ខ្ពស់​ក្នុង​ខ្លួន​អាច​នាំឱ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន ព្រោះ​ចរន្តឈាម​ដើរ​មិន​ស្រួល​សុទ្ធតែ​ទាក់ទង​ន​នឹង​ការ​គេង​មិន​គ្រប់គ្រាន់​។

ជំងឺ​ទឹកនោម​ផ្អែម​
ការ​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ​នាំ​ឱ្យ​គេង​មិនបាន​គ្រប់គ្រាន់​ដែរ ព្រោះ​ចាប់តាំងពី​មនុស្ស​យើង​ញ៉ាំ​អាហារ​ច្រើនៗ​មក ហើយ​ក៏​ងាយ​នាំ​ឱ្យ​ពួកគេ​ញ៉ាំ​អាហារ​ដែល​មិន​ផ្តល់​សុខភាព​ផងដែរ ដូច្នេះ​វា​ពិតជា​ងាយ​ធ្វើឱ្យ​ពួកគេ​គេង​មិនបាន​គ្រប់គ្រាន់​ដែរ​ដោយសារ​តែ​ឃ្លាន​អាហារ​ពេក​។ ដូច្នេះហើយ ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នឹង​ឡើង​ខ្ពស់​។
ជំងឺ​ដ៏​គ្រោះថ្នាក់​៥​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់​

ជំងឺ​ពុក​ឆ្អឹង​
ជំងឺ​នេះ និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ឆ្អឹង​អាច​បណ្តាលមកពី​ការ​គេង​មិន​គ្រប់គ្រាន់​ដែរ​។ រឿង​នេះ​ដោយសារ​តែ​ដង់ស៊ីតេ​ជាតិ​រ៉ែ​ក្នុង​ឆ្អឹង​ហាក់បីដូច​ជា​ថយចុះ​នៅ​ពេល​ពួកគេ​បន្ត​គេង​មិនបាន​៦ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។​
ជំងឺ​ដ៏​គ្រោះថ្នាក់​៥​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់​

បាត់បង់​ការចងចាំ​
នៅ​ពេល​អ្នក​មិន​គេង ខួរក្បាល​នឹង​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ធ្វើ​ការងារ​របស់​វា​ឡើយ​។ ទោះបីជា​យ៉ាងនេះក្តី អ្នកនឹង​អាច​បាត់បង់​ការចងចាំ​ធ្ងន់ធ្ងរ ដែល​អាច​ក្លាយទៅជា​រឿង​មួយ​ជាប់​រហូត​បើសិនជា​មិន​ចាប់ផ្តើម​គេ​ង​បាន​ច្រើន​វិញ​ទេនោះ​។
ជំងឺ​ដ៏​គ្រោះថ្នាក់​៥​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់​

មហារីក​សុដន់​
អ្នក​ជំងឺមហារីក​សុដន់​ពិតណាស់​គឺ​ងាយ​នឹង​កើតឡើង​ម្តងទៀត​នៅពេល​ពួកគេ​គេង​មិន​បាន​គ្រប់គ្រាន់​។ ដូច្នេះ ដើម្បី​ចៀសវាង​ការព្យាបាល​ជំងឺ​នេះ​ម្តងទៀត ដំបូង​ឡើយ​អ្នក​គួរតែ​គេង​ឱ្យបាន​ច្រើន​ជា​មុន​សិន​។

ជំងឺ​ដ៏​គ្រោះថ្នាក់​៥​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់​
​ដូច​អ្វី​ដែល​អ្នក​បាន​សម្គាល់​រួចមកហើយ​ថា ការ​គេង​មិន​គ្រប់គ្រាន់​មាន​ផលវិបាក​របស់​វា​ច្រើនជាង​អ្វីដែល​ធ្វើឱ្យ​អ្នក​អស់កម្លាំង​នៅ​ថ្ងៃ​បន្ទាប់​ទៅទៀត​។ ដូច្នេះហើយ វា​ប្រហែលជា​រឿង​ល្អ​វិញ​ដែល​អ្នក​អាច​ស្វែងរក​វិធីសាស្ត្រ​ជួយ​ឱ្យ​ខ្លួន​ឯង​គេ​ង​បាន​ច្រើន​ឡើង​វិញ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។