ហាត់​ក្បាច់​យូ​ហ្គាល្អ​ចំពោះ​សុខភាព​ស្បែក និង​រាងកាយ​មែន​ទេ​?

ហាត់​ក្បាច់​យូ​ហ្គាល្អ​ចំពោះ​សុខភាព​ស្បែក និង​រាងកាយ​មែន​ទេ​?

​ការហាត់​ក្បាច់​យូ​ហ្គា​មាន​ទំនាក់ទំនង​នឹង​ការជំរុញ​ដល់​ជំហរ​រាងកាយ​។ ក្រៅពីនេះ យូ​ហ្គាក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ដែរ​។ តើ​រឿង​នេះ​កើតឡើង​យ៉ាង​ដូច​ម្តេចទៅ​?

យោ​ហ្គាប​ញ្ចេ​ញ​ជាតិពុល​ពី​ក្នុង​ខ្លួន​
រាល់​ការ​ធ្វើ​ចលនា​រាងកាយ​ក្នុងពេល​ហាត់​ក្បាច់​យូ​ហ្គា​នឹង​បង្កើត​ជា​ជំហរ​ជាច្រើន​ដែល​រក្សា​លំនឹង​នោះ​បាន​រយៈពេល​ពិសេស​ណាមួយ នោះ​ហៅថា Asanas​។ ការធ្វើ​បែប​នេះ​នឹង​បង្កើន​លំហូរ​ឈាម​ទៅ​កោសិកា​ស្បែក ជួយ​រាងកាយ​បញ្ចេញ​ជាតិពុល និង​ច្រោះ​ជាតិពុល​។

ចាប់តាំងពី​មាន​របត់​ឈាម​យ៉ាង​ល្អ គឺជា​គន្លឹះ​ដើម្បី​ទទួលបាន​ស្បែក​ដ៏​ស្រស់​ស្អាត​មក ការហាត់​យូ​ហ្គា​អាច​ជំរុញ​ដល់​របត់​ឈាម​ក្នុង​រាងកាយ​ដូច​គ្នា​នឹង​ការ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​ដែរ​។ កាលណា​រាងកាយ​មាន​របត់​ឈាម​រត់​កាន់តែ​ល្អ ជាតិពុល​នឹង​បញ្ចេញ​ចោល​កាន់តែ​មាន​ប្រសិទ្ធភាព​។ ដូច្នេះហើយ ស្បែក​អ្នកនឹង​ទទួលបាន​សុខភាព​ល្អ និង​ស្រស់ស្អាត​។

ការ​បែកញើស​អាចជួយ​ច្រោះ​ជាតិពុល​ចេញ​ខាងក្រៅ​រាងកាយ​បាន​។ ដោយសារ​តែ​យូ​ហ្គា​ទាមទារ​ឱ្យ​រាងកាយ​ធ្វើការ​ទៅ​តាម​ជំហរ​រាងកាយ​ដ៏​ពិបាកៗ អ្នក​ពិតជា​នឹង​ធ្វើឱ្យ​រាងកាយ​អ្នក​បែកញើស​ជា​មិនខានឡើយ​។ ការ​បែកញើស​បែបនេះ​គឺជា​របៀប​ច្រោះ​ជាតិពុល​ដ៏​អស្ចារ្យ ជាពិសេស​អាច​បញ្ចេញ​ភាពកខ្វក់ ប្រេង និង​ជាតិពុល​ពី​ក្នុង​ស្បែក​បាន​ទៀត​។

ក្រោយ​ពី​ហាត់​រួច ការ​ងូតទឹក​ភ្លាមៗ​អាច​ជួយ​ជម្រះ​ជាតិ​ញើស និង​ក្លិន​មិន​ល្អ​ដែល​បង្កឡើង​ដោយ​បាក់តេរី​បាន​។ ការ​បែកញើស​អាច​លាង​សម្អាតរ​ន្ធ​ញើស​ដែល​កំពុង​តែ​ស្ទះ​បាន​។

យូ​ហ្គា​ផ្តល់​ជីវជាតិ​ដ៏​មាន​ប្រយោជន៍​ដល់​ស្បែក​
វិធីសាស្ត្រ​ដកដង្ហើម​ដ៏​ត្រឹមត្រូវ​ត្រូវបាន​គេ​បង្រៀន​ក្នុង​កម្មវិធី​ហាត់​ក្បាច់​យូ​ហ្គា​ដែរ​។ វិធីសាស្ត្រ​មួយ​ក្នុងនោះ​ឈ្មោះ​ថា Breath of Fire ដែល​តម្រូវ​អោយ​អ្នក​ហាត់​ដកដង្ហើម​ស្រូប​អុកស៊ីសែន​ចូល​ក្នុង​សួត និង​បង្កើន​លំហូរ​ឈាម​។ វិធីសាស្ត្រ​ដកដង្ហើម​បែប​នេះ​ផ្តោត​សំខាន់​ទៅលើ​ការដក​ដង្ហើមចូល បន្ទាប់មក ដកចេញ​វិញ​បែប​ស្រួចស្រាវ​។ គន្លឹះ​ដើម្បី​ទទួលបាន​ចង្វាក់​នៃ​ការដកដង្ហើម​បែបនេះ​នោះ​គឺថា ការដក​ដង្ហើមចេញ​អាច​រលាយ​ជាតិពុល​ពី​ក្នុង​រាងកាយ និង​ស្បែក ខណៈពេលដែល​ការដក​ដង្ហើមចូល​ផ្តល់​នូវ​អុកស៊ីសែន​ស្រស់​។

ការ​ហាត់ប្រាណ ឬ​យូ​ហ្គា​នឹង​ជួយ​បង្កើន​កូឡា​ជែន​ដែល​រំលាយកោសិ​កាស្បែក​ជាមួយ​អុកស៊ីសែន និង​ជីវជាតិ​ផ្សេងៗ​ទៀត​។ លើសពីនេះទៅទៀត វា​នឹង​បង្កើតបាន​ជា​សារធាតុកូឡា​ជែន​កាន់តែ​ល្អ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។