​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​គួរ​ព្យាបាល​បែបណា​ទៅ​?

​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​គួរ​ព្យាបាល​បែបណា​ទៅ​?

​បើសិនជា​អាកា​រៈលើ​ស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​អ្នក​មាន​លក្ខណៈ​តិចតួច​ទេ គ្រូពេទ្យ​អាច​នឹង​ជ្រើសរើស​យក​វិធីសាស្ត្រ​រង់ចាំ​តាមដាន​ឆ្អឹង និង​តម្រងនោម​សិន​ថា សរីរាង្គ​ទាំងនេះ​មាន​សុខភាព​ល្អ​ឬ​អត់​។

ការប្រើប្រាស់​ថ្នាំ​
ករណីខ្លះ គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​ឱ្យ​ប្រើប្រាស់​ដែរ​ដូចជា​៖

  • ​Calcimimetics៖ នេះ​ជា​ប្រភេទ​ថ្នាំ​ដែល​ដូចគ្នា​នឹង​ជាតិ​កាល់ស្យូម​ដែល​ចរាចរ​ក្នុង​ឈាម​ដែរ ដូច្នេះ​វា អាច​គ្រប់គ្រង​ក្រពេញ Parathyroid ដែល​កំពុងតែ​ធ្វើការ​ជ្រុល​បាន​។
  • ​Bisphosphonates៖ ថ្នាំ​ចាក់​តាម​សរសៃ​សម្រាប់​ជំងឺ​ពុក​ឆ្អឹង​មួយ​នេះ​អាច​ជួយ​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង​បាន​បាន​តាមរយៈ​ការបង្កើន​ចំនួន​ជាតិ​កាល់ស្យូម​។ ការប្រឈមមុខ​ចំពោះ​ការព្យាបាល​បែបនេះ​គឺ ឆ្អឹងថ្គាម​រលួត និង​បាក់​ឆ្អឹងភ្លៅ​។
  • ​Prednisone៖ បើសិនជា​ការ​លើស​ជាតិ​កាលស្យូម​បង្កឡើង​ដោយសារ​ចំនួន​វីតាមីន D មាន​ខ្ពស់​ក្នុង​ឈាម ការប្រើ​ថ្នាំ​ប្រភេទ Steroid រយៈពេល​ខ្លី​អាច​នឹង​មាន​ប្រយោជន៍​ដែរ​។
  • ការ​ព្យួរសេរ៉ូម និង​ថ្នាំ​បញ្ចុះ​ទឹកនោម​៖ ការ​មាន​ចំនួន​ជាតិ​កាល់ស្យូម​ខ្ពស់​ពេក​អាចជា​រឿង​ត្រូវ សង្គ្រោះបន្ទាន់​។ ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​របៀប​នេះ​ត្រូវតែ​ធ្វើឱ្យ​បាន​លឿន​ដើម្បី​បញ្ចុះ​ជាតិ​កាល់ស្យូម និង​កុំឱ្យ​កើត​មាន​បញ្ហា​លើ​បេះដូង ឬ​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​។

​ការវះកាត់ និង​ដំណើរការ​វេជ្ជសាស្ត្រ​ផ្សេងៗ​
​បញ្ហា​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ក្រពេញ Parathyroid ធ្វើការ​ច្រើន​ជ្រុល​ច្រើនតែ​អាច​ព្យាបាល​ដោយ​ការ​វះកាត់​យក​ក្រពេញ​នេះ​ចេញ​។ ករណី​ភាគច្រើន មានតែ​ក្រពេញ​មួយ​ប៉ុណ្ណោះ​ក្នុងចំណោម​ក្រពេញ Parathyroid ទាំង​បួន​ដែល​មាន​បញ្ហា​។ ការ​ស្គេ​ន​ពិសេស​ដោយ​ការចាក់​ថ្នាំ Radioactive Material ក្នុង​កម្រិត​ទាប​អាច​កំណត់​ដឹង​ទីតាំង​ក្រពេញ​ណាមួយ​ដែល​ធ្វើការ​មិន​បាន​ល្អ​ហើយ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។