កីឡាការិនីប៉េតង់ កម្ពុជា កែ ឡេង បំបាក់កីឡាការិនី ទុយនេស៊ី ការពារមេដាយមាសពិភពលោក នៅទីក្រុងបាងកក ជោគជ័យ

បាងកក ៖ នាកណ្តាលយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅទីក្រុងបាងកក ប្រទេសថៃ កីឡាការិនីប៉េតង់(ប៊ូល) កែ ឡេង បានបំបាក់កីឡាការិនីទុយនេស៊ី ក្នុង លទ្ធផល៣៣ទល់នឹង២៥ក្នុង ព្រឹត្តិការណ៍ Women’s Petanque World Championship នៅទីក្រុងបាងកក ប្រទេសថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះមេដាយមាសពិភពលោកជាលើកទី២ ដែល វីរនារីកម្ពុជាឈ្មោះ កែ ឡេង ការពារមេដាយមាសពិភពលោករបស់គាត់បាន សម្រេចនិងជាមេដាយមាសប៉េតង់ពិភពលោកលើកទី២ខណៈលើកទី១ឆ្នាំ២០១៣ នៅបារាំង។

លោក ឌី បូរីម៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាន ថ្លែងទាំងកណ្តាលអាធ្រាត្រប្រាប់អ្នកកាសែតថា ការប្រកួតកីឡាប៉េតង់ក្នុង ព្រឹត្តិ ការណ៍ Women’s Petanque World Championship ដែលកម្ពុជាទទួលបាន មេដាយមាសលើកនេះ មានរយៈពេល២ថ្ងៃហើយ គឺចាប់ពីថ្ងៃទី៥-៦ មានចំនួន ៤៣ប្រទេសចូលរួម នៅទីក្រុងបាងកក ហើយនេះជាការ ទទួលបានមេដាយ មាសពីរលើកជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ពិភពលោករបស់កីឡាការិនី កែ ឡេង ដោយកាលពីឆ្នាំ២០១៣ គាត់បានឈ្នះរួចម្តងទៅហើយ នាការប្រកួតនៅក្នុងទី ក្រុង Montauban ប្រទេសបារាំង៕

កីឡាការិនីប៉េតង់ កម្ពុជា កែ ឡេង បំបាក់កីឡាការិនី ទុយនេស៊ី ការពារមេដាយមាសពិភពលោក នៅទីក្រុងបាងកក ជោគជ័យ