ទម្លាប់តុបតែងមុខ(Makeup) ៤ យ៉ាង ដែលអាចបង្គគ្រោះថ្នាក់ដល់ស្បែករបស់អ្នក

​យើង​ទាំង​អស់​គ្នា​ អាច​នឹងផ្ដេកផ្ដួល​ទៅ​ក្នុង​ការ​ប្រព្រឹត្ដ​មិន​ល្អ​នូវរឿង​អ្វី​មួយ​ម្ដងម្កាល​។ ប៉ុន្ដែ​នៅពេល ​និយាយ​ដល់ទម្លាប់​តុបតែង​មុខ ​វា​មាន​ចំណុចមួយចំនួន​ ដែល​អ្ន​ក​អាច​នឹងធ្វើ ដែល​អ្នក​មិនសូម្បីទាំង​ដឹងថា ​​ទម្លាប់​ទាំង​អស់​នោះ​អាច​បង្ក​ផលវិបាក​ដល់​ស្បែក​របស់​អ្នក​។​ ខាង​ក្រោមនេះគឺជា​ទម្លាប់តុប​តែងមុខទូទៅ​មួយ​ចំនួន ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាចំបង​ដល់ស្បែក និងសុខភាព​របស់​អ្នក​៖
ទម្លាប់តុបតែងមុខ(Makeup) ៤ យ៉ាង ដែលអាចបង្គគ្រោះថ្នាក់ដល់ស្បែករបស់អ្នក
​១. ​ប្រើ​ប្រាស់​ផលិតផល ​Makeup ​ហួសដឺឡេ​៖ ​លោកស្រី Bank បាន​មានប្រសាសន៍​ថា ​“កាលបរិច្ឆេទ​នៅ​លើ​ផល​ផល គឺត្រូវ​បានគេ​ដាក់​ដោយ​មាន​ហេតុ​ផល​មួយ ​ប៉ុន្ដែ​មនុស្ស​ភាគ​ច្រើន​មិន​ព្រមបោះ​ចោល​នូវ​ផលិត​ផល​ហួសកាល​បរិច្ឆេទ​នោះ ក៏​សូម្បី​តែ​ជា​ពេល​ ដែលគាត់គួរ​បោះ​ចោល​”​។ អ្នក​ប្រាកដ​ជា​បោះ​ចោល​ទឹក​ដោះ​គោសល់​ ដែល​បាត់​បង់​រសជាតិ​ដើម​ ហេតុ​ដូច្នេះ​ 
​អ្ន​កក៏​គួរ​តែ​បោះ​ចោលម៉ាស្ការ៉ា ឬ​ក្រែម​លាប​បបូរ​មាត់ ឬ​ក៏​ផលិតផល​អ្វី​ណា​មួយ​ ដែ​ល​អ្នក​មានយូរ​មក​ហើយ ​​និង​ហួស​ដឺឡេ​។ ​បើ​មិន​ដូច្នោះ​ អ្នក​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការរលាក​ដូច​ជា ​ភ្នែក​ក្រហម ​ឬ​អាការៈ​រលាក​ស្បែក​អ​ត់​អំពើ ​ប្រសិន​បើ​អ្នកនៅ​បន្ដ​ប្រើ​ប្រាស់​ផលិត​ផល ​ដែល​ហួស​ដឺឡេ​ទាំងនេះ​។​
ផលិត​ផល​ភាគ​​ច្រើនតែងតែ​មានសញ្ញាបញ្ជាក់នៅ​លើ​វា ដែល​នឹង​ប្រាប់​អ្នក​ថា​ រ​យៈ​ពេល​ប៉ុណ្ណា ​ដែល​វា​អាច​នៅ​មាន​គុណភាពល្អ​សម្រាប់​ការប្រើ​ប្រាស់ ​នៅ​ពេល​ដែល​អ្នក​បើក​ប្រអប់​របស់​វា​។ ​ជា​ទូទៅ​ខ្មៅ​ដៃ​គូរ​ភ្នែក ​និង​ម៉ាស្ការ៉ា​ ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​ប្រើ​ប្រាស់​ខ្លី​ណាស់​ ហើយ​បើ​យោង​តាម​លោ​ក​ស្រី ​Rebecca​ T​aylor ​វេជ្ជបណ្ឌិត​ឯក​ទេស​ផ្នែក​ចក្ខុ​រោគ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​បណ្ឌិត​សភាចក្ខុរោគសាស្រ្ដ​អាមេរិកនោះ ​លោកស្រីណែ​នាំឱ្យ​អ្នកបោះចោល​ផលិតផល​ខាងលើនេះ​ ក្រោយ​​ពេលប្រើ​វា​បានរយៈ​ពេល​ ​៣​ខែ។​
២. ​គេង​ទាំង​គ្រឿង Makeup ​នៅ​ជាប់​នឹង​មុខ៖ ​នៅ​ក្នុងករណី​មួយ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ហឿយ​ហត់​អស់​កម្លាំង​ ក្នុង​ការ​លាង​ជម្រះគ្រឿង​ Makeup ​ចេញ​ពី​មុខ​របស់​អ្នក។​ ពេល​ដែល​អ្នក​បន្សល់គ្រឿង​ Makeup ​ទាំង​អស់​ដូច្នេះ ​អ្នក​ប្រហែល​ជា​អាច​ងើប​ពី​គេង​ព្រម​ជា​មួ​យនឹងបញ្ហាធំ​នៅ​ពេល​ព្រឹ​ក ពី​ព្រោះ​ជា​ធម្ម​តា​ ការ​គេង​ទាំង​គ្រឿង​តែង​មុខ​គ្រប់យ៉ាង​នៅ​លើ​មុខ​ដូ​ច្នេះ ​អាចបង្ក​គ្រោះ​ថ្នា​ក់​ទាំង​ស្បែក និង​ភ្នែក​របស់​អ្នក​។ ​លោក​ស្រី ​Bank ​មា​នប្រសាសន៍​ថា​ “​ការ​គេងទាំង​គ្រឿង ​Makeup ជាប់​ផ្ទៃ​មុ​ខ​អាច​នាំ​ទៅរ​ក​ការស្ទះរ​ន្ធ​ញើស ​ប៉ុន្ដែ​វា​ក៏​អាច​បណ្ដាល​ឱ្យ​រលា​ក​ភ្នែកផង​ដែរ​។ ​​នៅពេល​អ្នក​គេង​​ប្រែប្រួល​
 និង​ត្រលប់​ក្បាល​របស់​អ្នក​ចុះ​ឡើង​ពេញ​មួយ​យប់ ​កម្ទេក​កម្ទី ​Makeup ​អាចប៉ើង ឬហូរ​ចូលភ្នែក​របស់​អ្នក​”។ គ្រឿ​ង Makeup​ ភ្នែក​មាន​ផ្ទុក​នូវ​ជាតិ​ប្រេង ​និង​ក្រមួន ហើយ​ស្រប​ពេល​ដែល​ផលិត​ផល​ទាំង​នេះ​នៅ​ជាប់​នឹង​ភ្នែក​ពេញ​មួយ​យប់​ទៀត​នោះ ​សមាសធាតុ​ទាំង​នេះ​អាច​ធ្វើ​ឱ្យ​ស្ទះក្រ​ពេញ​នានា ​ជា​លទ្ធផល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ស្បែក​នៅ​ជិតភ្នែក។

​៣. ​តរោមភ្នែក​៖ ​លោក​ស្រី​ Taylor ​បានមាន​ប្រសាសន៍​ថា ​“កាវ​សម្រាប់​បិទ​តរោមភ្នែក​មួយ​ចំនួន​មាន​ផ្ទុកនូវ​សារធាតុ ​Formaldehyde ​ដែលអាច​ធ្វើ​ឱ្យ​រលាក​ភ្នែករបស់​អ្នក​។​ ប្រសិន​បើ​លាប​កាវ​នោះ​មិន​បានល្អ​ទេ ​រោម​ភ្នែក​តនោះ​អាច​បណ្ដាល​​ឱ្យរោម​ភ្នែកធម្មជាតិ​របស់​អ្នក​ប្រែ​ជា​បែក​ចុង​​ និងដាច់​ធ្លាក់​”។​ ដូច្នេះ ការត​រោម​ភ្នែក​អាច​នឹង​មានសុវត្ថិភាព​ទៅ​បាន​ លុះ​ត្រា​តែ​អ្នក​អ​នុវត្ដ​នូវ​វិធាន​ការ​សុវត្ថិភាព​ដ៏​សម​ស្របមួយ​។ ​លោក​​​ស្រី ​Taylor ​ណែនាំ​មិន​ឱ្យ​អ្នក​ប្រើ​ការត​រោមភ្នែក​ច្រើន​ដង​ពេក​នោះ​ទេ ​ពី​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ជ្រុះ​រោមភ្នែក​។​
​៤. ​ ប្រើ ​Eyeliner ​គូ​រ​ទៅ​លើ​គែម​ភ្នែករប​​ស់​អ្ន​ក​៖ ​លោក​ស្រី ​Taylor​ បាន​ពន្យល់​ថា ​“ភ្នែក​របស់​អ្នក​មាន​នូវ​បណ្ដុំ​បាក់តេរី​ធម្មជាតិ​រួច​ទៅ​ហើយ​ ហើយ​ដោយ​ការ​ប្រខ្មៅ​ដៃ ​Eyeliner ​អ្នក​អាចនាំ​យក​នូវ​បាក់តេរី​មិន​ល្អ​ពី​ខាង​ក្រៅ​ឱ្យ​ចូល​ទៅ​បរិវេណ​នោះ​។​ ដូច្នេះ​ដើម្បី​ចៀស​វាង​នូវ​ការរលាក​ និងការ​ស្ទះ​ក្រ​ពេញ​ខ្លាញ់​ សូម​កុំ​ប្រើ Eyeliner ​ទៅ​គូរ​ត្រង់​គែមភ្នែក​ខាង​ក្នុង​រ​បស់​អ្នក​៕ ​ 
អត្ថបទ៖ ដេវីដ
Source: onlymyhealth