កម្មការិនីស្លាប់ និងដួលសន្លប់ជិត២០នាក់ នៅរោងចក្រស្វាយអន្ទរ ខេត្តព្រៃវែង

ព្រៃវែង ៖ នៅរសៀលថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៥ មានកម្មករបាន ស្លាប់បាត់បង់ ជីវិតម្នាក់និងដួលសន្លប់ចំនួន១៧នាក់ ដែលធ្វើការនៅរោងចក្រស្វាយអន្ទរមាន ឈ្មោះ “សហគ្រាស អរសម្បត្តិ ត្រេនឌីងខអិលធីឌី ដែលមានទីតាំង ស្ថិតក្នុង ភូមិពោធិចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្ត្រីនៃមន្ទីរការងារខេត្តព្រៃវែង បានចុះពិនិត្យរោងចក្រកាត់ដេរនោះបានបង្ហើប ឲ្យដឹងថា រោងចក្រខាងលើនេះមានកម្មករកម្មការិនីបម្រើការសរុបជាង៣,០០០ នាក់ មិនទាន់រកមូលហេតុពិត បណ្តាលឲ្យកម្មកដួលសន្លប់ រហូតដល់ស្លាប់ទេ ក្នុងរោងចក្រនេះ។ ប៉ុន្តែបើយោងតាមកម្មការិនី ជាច្រើននាក់បម្រើការងារក្នុង រោងចក្រនេះនិយាយថា មូលហេតុបណ្តាលឲ្យ មានកម្មករដួលសន្លប់នោះ ដោយ សារចំហាយក្លិនស្អុយពុល ចេញពីក្រណាត់ដែលយកមកដេរ។

ហើយពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រភពពីកម្មការិនីជាច្រើនដែលធ្វើការ ជាមួយជនរងគ្រោះខាងលើបានរៀបរាប់ឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុខាង លើវេលាម៉ោងប្រហែលជា៤ គេឃើញមានករណីកម្មការិនីប្រហែលជិត២០នាក់ បានដួលសន្លប់ ហើយនៅពេលនោះ ក៏បង្កការភ្ញាក់ផ្អើលផងដែរតែក្រោយមកក៏ មានបងប្អូនធ្វើការជាមួយនឹងសាច់ញាតិបានបញ្ជូនជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតខាងលើទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរដើម្បីសង្គ្រោះដែរប៉ុន្តែ នៅពេលដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរនោះគឺ ជនរង គ្រោះមិនមានអាការៈធូរស្បើយនោះទេក្រោយមកបងប្អូនខាងជនរងគ្រោះ សូម ឲ្យពេទ្យបញ្ជូនទៅគ្លីនិកឯកជនតែគ្រូពេទ្យនៅទៅនោះមិនឲ្យចេញទុករហូតអ្នក ជំងឺស្លាប់តែម្តង៕

កម្មការិនីស្លាប់ និងដួលសន្លប់ជិត២០នាក់ នៅរោងចក្រស្វាយអន្ទរ ខេត្តព្រៃវែង កម្មការិនីស្លាប់ និងដួលសន្លប់ជិត២០នាក់ នៅរោងចក្រស្វាយអន្ទរ ខេត្តព្រៃវែង