ចរឹកឆវឆាវប្តីល្ងង់ខ្លៅ កាប់ប្រពន្ឋពោះធំ៨ខែស្លាប់ ចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់កូននៅកំព្រា គ្មានអ្នកទីពឹង

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី៦វិច្ឆិកា២០១៥ ស្ថិតនៅភូមិ ព្រែកពោធិ៍លើឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាមប្តីបានលើកដៃបង្កហិង្សា ដោយកាប់ប្រហារលើប្រពន្ធរបស់ខ្លួនដែលមានផ្ទះពោះ៨ខែបណ្តាលឲ្យស្លាប់ក្នុង ថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុតរួចរត់ទៅចង.កស្លាប់តាមក្រោយបន្សល់កូន នៅ កំព្រាគ្មានអ្នកទីពឹង។

មន្ត្រីប៉ូលិសស្រុកបានឲ្យដឹងថា ជនដៃដល់ឃាតករជាប្តីឈ្មោះ ធឿន គឹមផេង អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ស្រីណុច អាយុ៣៨ឆ្នាំ ស៊ីឈ្មួលធ្វើកម្មករសំណង់ នៅ រាជធានីភ្នំពេញដោយបាននាំគ្នាមកលេងផ្ទះនៅថ្ងៃទី៥ វិច្ឆិកា ២០១៥ លុះ មកដល់រសៀលថ្ងៃទី៦វិច្ឆិកាស្រាប់តែមានទំនាស់នៅក្នុងគ្រួសារកើតឡើងគួរឲ្យ សង្វេគបែបនេះតែម្តងគឺដំបូងគេបានឮសំឡេងប្រកែកគ្នានេះមួយសន្ធុះក្រោយ មកប្តីបានស្ទុះទៅយកពូថៅ មកកាប់ប្រហារប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុក ឈាមនៅខាងក្រោមផ្ទះរបស់ម្តាយ បន្ទាប់មកបុរសជាប្តី ដែលបានក្លាយទៅជា ឃាតករក៏ប្រញាប់យកខ្សែអង្រឹងចងកធ្វើអត្តឃាតបណ្តាលឲ្យស្លាប់តាមក្រោយ យ៉ាងអណោចអធ័មដូចគ្នា៕

ចរឹកឆវឆាវប្តីល្ងង់ខ្លៅ កាប់ប្រពន្ឋពោះធំ៨ខែស្លាប់  ចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់កូននៅកំព្រា គ្មានអ្នកទីពឹង