៩ចំណុចដែលគូស្វាមីគួរអនុវត្តតាម ដើម្បីរក្សាចំណងស្នេហ៍ដល់ថ្ងៃស្លាប់

ជាធម្មតា គូស្វាមីភរិយា​មិនអាច​នៅឆ្ងាយពីគ្នា​បាន​យូរឡើយ។ តើអ្នក​ជឿថា នេះជាការពិត​ដែរទេ? គូស្វាមីភរិយា​នៅឆ្ងាយពីគ្នាត្រូវការភ្ជាប់​ទំនាក់ទំនង​ស្នេហាឲ្យ​បាន​ច្រើន។ បើអ្នក​ទាំងពីរធ្វើរឿង​ទាំងអស់​នេះបាន​តិចតួច នោះ​ស្នេហារបស់អ្នក​នឹង​ត្រូវប្រេះស្រាំ។ គូស្វាមីភរិយា​ដែល​ចង់បាន​ស្នេហា​យូរអង្វែង​ត្រូវហ៊ាន​ធ្វើរឿង​គ្រប់យ៉ាង។
 
៩ចំណុចដែលគូស្វាមីគួរអនុវត្តតាម ដើម្បីរក្សាចំណងស្នេហ៍ដល់ថ្ងៃស្លាប់
ប្រសិនបើអ្នក​ជាគូស្វាមីភរិយា​ដែល​ចង់បាន​ស្នេហាស្រឡាញ់គ្នា​ដល់​ថ្ងៃស្លាប់ ខាងក្រោមនេះ​ជារឿងរ៉ាវមួយ​ចំនួនដែល​អ្នកគួរ​តែអនុវត្តតាម៖
ទំនុកចិត្ត
ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ​អ្នកមិនបាន​ជួបគូស្នេហ៏​របស់អ្នក ដូច្នេះគួរតែយកទំនុកចិត្តជាស្នូលនៃសេចក្តីស្នេហា​របស់អ្នក។ ត្រូវមាន​ទំនុកចិត្តលើ​គូស្នេហ៏​របស់អ្នក ដើម្បី​ធ្វើឲ្យ​ស្នេហា​ស្និតស្នាល​នឹងគ្នា​បានយូរ។
មនុស្សទី ៣
កុំឲ្យមនុស្សទី ៣ក្លាយជា​ចំណែកមួយ​នៃស្នេហា​របស់អ្នកទាំងពីរឲ្យសោះ។ វាជា​កំហុសឆ្គង​មួយ​ដ៏អាក្រក់ មិនថា​អ្នកទាំងពីរនៅ​ក្បែរគ្នា ឬនៅឆ្ងាយ​ពីគ្នាឡើយ។
អត់ធ្មត់
វាជារឿងធម្មតា​ទេ ដែលអ្នក​មួម៉ៅ ព្រោះ​អ្នកទាំងពីរនៅឆ្ងាយពីគ្នា។ ប៉ុន្តែ នៅពេលវេលា​ដែលសក្តិសម​ណាមួយ អ្នក​នឹងផ្សះផ្សាគ្នា​វិញ ដូច្នេះ​ភាពអត់ធ្មត់​ជារឿងមួយ​ដែល​អ្នកគួរតែ​អនុវត្ត។
សេរីភាព
ដោយសារតែ​អ្នកទាំងពីរមិនបាន​នៅជាមួយគ្នា វាមិនមែន​មានន័យ​ថា អ្នកត្រូវ​តាមដាន​គាត់ឡើយ។ ការធ្វើបែប​នេះ អ្នកកំពុងតែ​លួចយក​សេរីភាព​របស់គាត់ ហើយ​ស្នេហា​មិន​អាច​ទទួល​យក​រឿងបែបនេះ​បាន​ឡើយ។
ពញ៉ាក់​អារម្មណ៏
ភាពភ្ញាក់ផ្អើល​ជាវិធីដ៏អស្ចារ្យមួយ ដើម្បីរំលឹកឲ្យគាត់​បានដឹង​ថា អ្នក​កំពុងនឹក​គិតដល់គាត់។ ដូច្នេះ​ពញ៉ាក់​អារម្មណ៏​ជាវិធី​មួយ​បង្ហាញ​ក្តីស្រឡាញ់​ចំពោះគូស្នេហ៏​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ។
ដំណើរ​ផ្សងព្រេង
អ្នកអាច​និយាយ​ទល់មុខគ្នា, លេង​ឆាតដើម្បីរក្សាទំនាក់ទំនង​ស្នេហា​របស់អ្នក។
ម្តងក្នុង​មួយថ្ងៃ
នៅពេលអ្នក​មានស្នេហា អ្វីដែលសំខាន់ចំពោះគូស្វាមីភរិយាគឺ ត្រូវចំណាយពេល​មួយម្តងក្នុងមួយថ្ងៃ។ ដោយសារ​តែអ្នក​ត្រូវបំពេញឆ្នាំ​ជាមួយគ្នា កុំលោត​ទៅកម្រិត​បន្ទាប់​ទៀត ព្រោះ​វាអាច​បំផ្លាញ​ស្នេហា​របស់អ្នក។
កុំប្រៀប​ប្រដូច
សូមកុំបង្កើត​កំហុសដោយ​ការប្រៀបប្រដូច​ស្នេហារបស់​អ្នកជាមួយនឹង​ស្នេហាអ្នកដទៃ។
តែងតែមាន​អារម្មណ៏​ថានៅក្បែរ​គ្នាជានិច្ច
ច្បាស់​ហើយថា អ្នកមិនបាន​នៅក្បែរខ្លួន​គូស្នេហ៏​របស់អ្នក ប៉ុន្តែត្រូវ​មានគាត់ក្នុង​ចិត្ត និងផ្តល់​ការគាំទ្រ​ដល់គាត់ជានិច្ច៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៩ចំណុចដែលគូស្វាមីគួរអនុវត្តតាម ដើម្បីរក្សាចំណងស្នេហ៍ដល់ថ្ងៃស្លាប់