​ក្មេងប្រុស​២​នាក់ នាំគ្នា​ចុះ​ដោះ​ត្រី​ជាប់​មង នៅក្នុង​ព្រែក លង់ទឹក​ស្លាប់​

ព្រៃវែង: ក្មេងប្រុស​២​នាក់ នាំគ្នា​ទៅ​ច្រូតស្មៅ ទុក​ឲ្យ​គោ​ស៊ី ហើយ​ឃើញ​ត្រី​ជាប់​មង នៅក្នុង​ព្រែក ក៏​នាំគ្នា​ចុះ​ដោះ​ត្រី ប៉ុន្តែ​បាន​រអិល​ជើង​ចូល​ទឹក​ជ្រៅ លង់ទឹក​ស្លាប់ ក្នុង​ព្រែ​កមួយ កាលពី​ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​ភូមិ​អង្កាញ់ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ។​

​ក្មេងប្រុស​ទាំង​២​នាក់ ដែល​បាន​លង់ទឹក​ព្រែក​ស្លាប់ ឈ្មោះ រឿន សារ៉ាក់ និង​ឈ្មោះ ក្រូច ផានិត អាយុ ១០ ឆ្នាំ​ដូចគ្នា រស់នៅ ក្នុងភូមិ​កើតហេតុ ជាមួយគ្នា​។​

​មុនពេល​កើតហេតុ គឺ​ក្មេងរងគ្រោះ​ទាំង​២​នាក់ បាននាំគ្នា​ទៅ​ច្រូតស្មៅ យកមក​ទុក​ឲ្យ​គោ​ស៊ី ក៏បាន​ឃើញ​ត្រី​ជាប់​មង ទាំងពី​នាក់ បបួលគ្នា​ចុះ​ដោះ​ត្រី ក៍​លង់ទឹក​ស្លាប់​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​ពិនិត្យ លើ​សាកសព​ក្មេងប្រុស រងគ្រោះ​ទាំង​២ រួច​បាន​ប្រគល់ជូន ឪពុកម្តាយ យកទៅ​ធ្វើបុណ្យ​រៀងៗ​ខ្លួន តាម​
​តាម​ប្រពៃណី​៕V​/S