ស្នងការ​ខេត្តបន្ទាយមានជ័យ​បើក​កិច្ច​​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​របស់​សម្តេច​តេ​ជោ​​ ហ៊ុន សែន​

ខេត្តបន្ទាយមានជ័យ ៖ ​កាលពី​វេលា​ម៉ោង០​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ​វិច្ឆិកា ២០១៥ មាន​​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​សេចក្តី​ថ្លែងការណ៍ និង​ការ​អត្ថាធិប្បាយ​របស់​សម្ដេច​​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​​បំភ្លឺ​ជូន​ដល់​ជន​រួម​ជាតិ​​កម្ពុជា ស្ដី​ពី​ផែនទី​ព្រំដែន​​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​​កម្ពុជា និង​សា​ធារណរដ្ឋ​សង្គ​មនិ​យម​វៀតណាម ក្រោម​​អធិបតីភាព​​លោក​ឧត្តមសេនីយ៍ត្រី ពូន សានិ​ត ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​អញ្ជើញ​ចូលរួម​ពី​អស់​លោក​វរសេនីយ៍​ស្នងការ​រង នាយ នាយ​រង​ការិយាល័យ នាយ​ផ្នែក​ និង​មន្ត្រី​នគរបាល​ជំនាញ​ចំណុះ​ឱ្យ​​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​២១២​នាក់ ​។​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព