ស្ត្រី​ម្នាក់​មើលថែ​បងប្រុស​ពិការ​អស់ ៦១ ឆ្នាំ ព្រោះតែ​សម្តី​ម្តាយ​

Sanofi

​ស្ត្រី​ចំណាស់​ម្នាក់​បាន​មើលថែ​បងប្រុស​ពិការ​របស់ខ្លួន​អស់​រយៈពេល ៦១ ឆ្នាំ ដោយសារតែ​គាត់​នៅតែ​ចងចាំ​ពាក្យសម្តី​ចុងក្រោយ​របស់​ម្តាយ​ដែល​ប្រាប់ថា កុំ​ភ្លេច​បងប្រុស​ឲ្យ​សោះ ។​​ស្ត្រី​ចំណាស់​ម្នាក់នេះ​មាន​ឈ្មោះថា Man Zhenlan បានទទួល​មើលថែ​បង​ប្រុស​តាំងពី​គាត់​នៅ​ក្មេង​អាយុ ៥ ឆ្នាំ​មកម្ល៉េះ ហើយ​ដើម្បី​អាចជួយ​ទ្រទ្រង់​សុខភាព​បងប្រុស​ដែល​ពិការ​ពុំ​អាច​ក្រោក​ពី​គ្រែ​រួច គាត់​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត​ដែល​នៅ​ក្នុងភូមិ​ជាមួយគ្នា ។

សព្វថ្ងៃ​គាត់​មាន​អាយុ ៦៦ ឆ្នាំ​ហើយ ចំណែកឯ​បងប្រុស​ពិការ​វិញ​មាន​អាយុ ៧៦ ឆ្នាំ ។ ​រឿង​របស់​ស្ត្រី​ម្នាក់នេះ​ត្រូវបាន​គេ​កោតសរសើរ​ពាសពេញ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ព្រោះតែ មានចិត្ត​ជា​កូន​កតញ្ញូ ស្តាប់​តាម​សម្តី​ម្តាយ​តាំងពីក្មេង​មក ហើយ​មាន​ទំនួល​ខុសត្រូវ​យ៉ាងខ្ពស់ ទោះជា​គាត់​ទើបតែ​មាន​អាយុ ៥ ឆ្នាំ​ក៏ដោយ ៕
​ថា​វរិ​ទ្ធ​




Related