Ronaldo ​អត់​ជាប់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ឯ​កីឡាករ​​ Championship ២​នាក់​មាន​ឈ្មោះ

Ronaldo ​អត់​ជាប់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ឯ​កីឡាករ​​ Championship ២​នាក់​មាន​ឈ្មោះ

Cristiano Ronaldo តារា​ឆ្នើម​ក្រុម​ Real Madrid ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​ដែល​នឹង​ត្រូវ​លេង​២​ប្រកួត​​​ចាប់​ពី​សប្ដាហ៍​ក្រោយ​ទេ ប៉ុន្តែ​កីឡាករ​មក​ពី​លីក​លំដាប់​ទី​២អង់គ្លេស​ Championship ចំនួន​២​នាក់ ត្រូវ​បាន​កោះ​ហៅ​​ជំនួស​វិញ។

 

Ronaldo ​អត់​ជាប់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ឯ​កីឡាករ​​ Championship ២​នាក់​មាន​ឈ្មោះ

 

​Super Star របស់​​ក្រុម​ស្ដេច​ស ​នឹង​​ត្រូវ​សម្រាក​ បន្ទាប់​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​រូប​នេះ បាន​ជួយ​ឲ្យ​ក្រុម​លោក​ Fernando Santos (គ្រូ​បង្វឹក​ព័រទុយហ្គាល់) ​​មាន​កៅអី​១​ទៅ​លេង​នៅ​ Euro 2016 នៅ​ប្រទេស​បារាំង​ហើយ។

 

រីឯ​កីឡាករ​​មក​ពី​ Championship ចំនួន​២​នាក់ ដែល​ព័រទុយហ្គាល់​កោះ​ហៅ​មាន​ ខ្សែ​ប្រយុទ្ធ​ Lucas João ​របស់​ក្រុម​ Sheffield Wednesday ​និង​ Nelson Oliveira ​របស់​ក្រុម​ Nottingham Forest។

 

​ព័រទុយហ្គាល់ នឹង​ត្រូវ​លេង​មិត្ត​ភាព​២​ប្រកួត ទល់​នឹង​រុស្សី​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា និង​​ប៉ះ​លុចហ្សំបួរ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ក្រៅ​ដី​ទាំង​២​ប្រកួត។

 

​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ​ព័រទុយហ្គាល់៖

 

អ្នកចាំទី៖ Rui Patrício (Sporting), Anthony Lopes (Lyon), Eduardo (Dinamo Zagreb)។

 

ខ្សែ​ការពារ៖ Cédric (Southampton), Vieirinha (Wolfsburg), Pepe (Real Madrid), Bruno Alves (Fenerbahçe), José Fonte (Southampton), Neto (Zenit), Eliseu (Benfica), Raphael Guerreiro (Llorient)។

 

ខ្សែ​បម្រើ៖ William Carvalho (Sporting), Danilo (FC Porto), João Moutinho (Monaco), João Mário (Sporting), André Gomes (Valencia), André André (FC Porto)។

 

​ខ្សែ​ប្រយុទ្ធ៖ Bernardo Silva (Monaco), Nani (Fenerbahçe), Lucas João (Sheffield Wednesday), Nélson Oliveira (Nottingham Forest), Gonçalo Guedes (Benfica), Ricardo Pereira (Nice)៕

 

-ចុចអាន៖ Ronaldo៖ ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror