រក​ឃើញ​មេរោគ​គ្រោះ​ថ្នាក់​ខ្លាំង​ថ្មី ឆ្លង​ដោយសារ​ការ Root ទូរស័ព្ទ Android

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញ មេរោគថ្មីមួយ ដែលមាន សមត្ថភាពខ្លាំង មិនអាចអោយ យើងលុបវា បានងាយ ស្រួលឡើយ ហើយមូលហេតុ ដែលនាំអោយ មេរោគនេះ ឆ្លងចូល មកក្នុង ស្មាតហ្វូន Android នោះ គឺដោយសារ តែការ Root ដោយប្រើប្រាស់ កម្មវិធី Auto-Rooting មួយផងដែរ (មិនស្គាល់ប្រភព)។

រក​ឃើញ​មេរោគ​គ្រោះ​ថ្នាក់​ខ្លាំង​ថ្មី ឆ្លង​ដោយសារ​ការ Root ទូរស័ព្ទ Android

ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា ប្រសិនបើ មេរោគថ្មីនេះ ឆ្លងចូល ទៅក្នុង ស្មាតហ្វូន របស់អ្នកនោះ វានឹង ចម្លងទៅកាន់ កម្មវិធីជាង 20,000 ទៀត ដែលក្នុងនោះ ក៏មាន កម្មវិធី Facebook, Twitter និង Playstore ផងដែរ។ ហើយប្រសិនណា បើវាបានឆ្លង ហើយនោះ ស្មាតហ្វូន របស់អ្នក ក៏មិនមាន សុវត្ថិភាព ទៀតដែរ ពោលគឺគេ នឹងអាច គ្រប់គ្រង ទិន្នន័យ ទាំងឡាយ រួមបញ្ចូលទាំង លុយក្នុង ធនាគារ របស់អ្នក ដែលមាន នៅក្នុង ស្មាតហ្វូន របស់អ្នក បានដោយ ងាយស្រួល។

យ៉ាងណាមិញ ខាងក្រុមអ្នកស្រាវជ្រាវ មិនបានបញ្ជាក់ អោយបាន ច្បាស់ទេថា កម្មវិធីដែល ប្រើប្រាស់ សម្រាប់ Root នោះ មានឈ្មោះអ្វី​ ហើយមាន ប្រភពចេញ មកពី ណាឡើយ។ ក៏ប៉ុន្តែ ពួកគេ គ្រាន់តែព្រមាន និងហាមប្រាម មិនអោយ អ្នកប្រើប្រាស់ ស្មាតហ្វូន Android ទាំងអស់ ធ្វើការ Root ស្មាតហ្វូន របស់ ខ្លួនអី។ ហើយបើមិន ដូច្នោះទេ នឹងកើតមាន នូវបញ្ហា ខាងលើ ជាក់ជា មិនខាន។

រក​ឃើញ​មេរោគ​គ្រោះ​ថ្នាក់​ខ្លាំង​ថ្មី ឆ្លង​ដោយសារ​ការ Root ទូរស័ព្ទ Android

ចំពោះ វិធីសាស្រ្តក្នុងការ លុបនោះ ប្រសិនបើ លោកអ្នក ធ្វើតាមវិធី Factory Reset ឬក៏ Hard Reset ក៏វាមិន អាចកម្ចាត់មេរោគ អស់ដែរ។ តែអ្នកអាច អនុវត្ត តាមវិធីមួយ នេះបាន ដោយធ្វើការ Encrypt ទិន្នន័យក្នុង ស្មាតហ្វូន របស់អ្នក ជាមុនសិន សឹមចាប់ផ្តើម ធ្វើការ Factory Reset ហើយដើម្បី ធ្វើបែបនេះ បាននោះ ជាដំបូង ចូលទៅកាន់ Settings > Security > Encrypt Phone។ ក្រោយពី Encrypt Phone ហើយ អ្នកអាច ធ្វើការ Factory Reset បានធម្មតាបាន។

  • ដោយ: Mai
  • 9:19 AM, 07 November
  • ប្រភព: Tech Sport, Tech Times
  • Tag: ចំណេះដឹងទូទៅ