ស្អាតមែន! និសិ្សតស្រីស្រស់សោភាម្នាក់ ជាប់ងារជា «ទេពធីតាអាហារដ្ឋាន» ធ្វើឲ្យគេឯងជ្រួលជ្រើម ចង់ឃើញ

ចិន៖ និសិ្សតស្រីស្រស់សោភាម្នាក់ ជាអ្នកចូលរួមក្នុងកម្មសិក្សាការងារនៅអាហារដ្ឋាន ក្នុងសាកលវិទ្យាល័យមួយកន្លែង បានទទួលការចាប់អារម្មណ៍ ធ្វើឲ្យគេជ្រួលជ្រើម ពេញបណ្តាញអ៊ិនធើណេត និងដាក់ងារឲ្យនាងថា “ទេពធីតាអាហារដ្ឋាន” ទៀតផង។

ស្អាតមែន! និសិ្សតស្រីស្រស់សោភាម្នាក់ ជាប់ងារជា «ទេពធីតាអាហារដ្ឋាន» ធ្វើឲ្យគេឯងជ្រួលជ្រើម ចង់ឃើញ
រូបភាពរបស់ស្រីស្រស់សោភាព Li

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា និសិ្សតស្រីឆ្នាំទី២ ដ៏ស្រស់សោភាត្រកូល Li ម្នាក់ នៃសាកលវិទ្យាល័យ  Yangzhou បានចាប់ផ្តើមការងារ នៅឯអាហារដ្ឋានទើបតែបានមួយសប្តាហ៍ប៉ុណ្ណោះ ដោយជារៀងរាល់ថ្ងៃ នាងតែងតែមកធ្វើការនៅពេលអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ចាប់តាំងពីនាង មកធ្វើការនៅទីនោះមក មានសិស្សយ៉ាងច្រើន ណែនតាន់តាប់ នាំគ្នាសម្រុកទៅទទួលទានអាហារនៅទីនោះ ដើម្បីបានគយគន់សម្រស់ “ទេពធីតាអាហារដ្ឋាន” នេះឯង ។ ហេតុតែមានអ្នកស្រលាញ់ចូលចិត្តច្រើនដូច្នេះហើយ ទើបសូម្បីតែកន្លែងអង្គុយក៏ពិបាករកដែរ។

ស្អាតមែន! និសិ្សតស្រីស្រស់សោភាម្នាក់ ជាប់ងារជា «ទេពធីតាអាហារដ្ឋាន» ធ្វើឲ្យគេឯងជ្រួលជ្រើម ចង់ឃើញ

ជាមួយគ្នានេះដែរ ស្រីស្អាតរូបនេះ​​ បានប្រាប់ប្រភពព័ត៌មានឲ្យដឹងដែរថា៖ “នេះគ្រាន់តែជាការងារក្រៅម៉ោងប៉ុណ្ណោះ ហើយខ្ញុំក៏ មិនធ្លាប់គិតថា ខ្ញុំអាចល្បីនៅក្នុង Weibo អញ្ចឹងដែរ។ ពេលដែលខ្ញុំបានឃើញរូបខ្លួនឯងជាលើកដំបូង ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើការងារមួយនេះបានល្អ ហើយក៏មិនចង់ក្លាយទៅជា អ្នករំខានគេនោះដែរ”

បន្ថែមពីលើនេះទៀត យុវសិស្សឆ្នាំទី១ម្នាក់ បាននិយាយអំពីនាងថា៖ “ទេពធីតានៅអាហារដ្ឋានម្នាក់នោះ ពិតជាស្អាតខ្លាំងណាស់ ប៉ុន្តែទឹកចិត្តរបស់នាងគឺស្អាតជាងរូបសម្រស់ទៅទៀត។ ភាពទាក់ទាញពិតរបស់នាង គឺមិនត្រឹមតែរូបសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងភាពរួសរាយរាក់ទាក់ ហើយនាងក៏ជាមនុស្សដែល ខិតខំប្រឹងប្រែងធើ្វការ យ៉ាងយកចិត្តទុកដាក់ និងអស់ពីចិត្តផងដែរ”

ស្អាតមែន! និសិ្សតស្រីស្រស់សោភាម្នាក់ ជាប់ងារជា «ទេពធីតាអាហារដ្ឋាន» ធ្វើឲ្យគេឯងជ្រួលជ្រើម ចង់ឃើញ
ស្អាតមែន! និសិ្សតស្រីស្រស់សោភាម្នាក់ ជាប់ងារជា «ទេពធីតាអាហារដ្ឋាន» ធ្វើឲ្យគេឯងជ្រួលជ្រើម ចង់ឃើញ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត