iPhone លក់ដាច់រាប់សិបលានគ្រឿង ចុះ Apple Watch វិញ?

iPhone លក់ដាច់រាប់សិបលានគ្រឿង ចុះ Apple Watch វិញ?

ជាការពិតណាស់ បើយើងគិតមកទល់ពេលនេះសំរាប់ប្រភេទស្មាតហ្វូនជំនាន់ក្រោយ iPhone 6s/6s Plus ដែលដាក់លក់បានត្រឹមតែរយៈពេលជាង 2 ខែមកនេះ ដោយឡែកវាបានចេញលក់ដល់ទៅជាង 15 លានគ្រឿងរួចមកហើយ។ យ៉ាងណាមុិញបើយើងងាកទៅគិតដល់ប្រភេទនាឡិកាឆ្លាតវៃរបស់ Apple ដែលហៅថា Apple Watch ត្រូវបានចាប់ចេញលក់ តាំងពីខែមេសា កន្លងទៅ តែសំរាប់លទ្ធផលគឺពុំដូច iPhone នោះឡើយ។ មនុស្សប្រហែល 10-20% នៃអ្នកប្រើប្រាស់ iPhone បានទិញនាឡិកាឆ្លាតវៃនោះយកមកប្រើប្រាស់ រហូតគិតមកត្រឹម 2 ត្រីមាសចុងក្រោយ Apple អាចលក់ Apple Watch បានត្រឹមតែ 7 លានគ្រឿងប៉ុណ្ណោះ។ យ៉ាងណាមុិញសំរាប់លទ្ធផលនេះ ទោះបីជាវាចាញ់ iPhone ក៏ពិតមែន តែបើយើងធៀបទៅនឹងក្រុមហ៊ុនដទៃទៀត ដែលលក់នាឡិកាឆ្លាតវៃដូចគ្នានោះ គឺមិនអាចសុីដាច់ Apple នោះឡើយ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone លក់ដាច់រាប់សិបលានគ្រឿង ចុះ Apple Watch វិញ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone លក់ដាច់រាប់សិបលានគ្រឿង ចុះ Apple Watch វិញ?

ចុះថ្ងៃទី 07 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 08:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ