2/3 នៃអ្នកប្រើប្រាស់ iPhone បានជ្រើសរើសការអាប់ដែតមកកាន់ iOS 9

2/3 នៃអ្នកប្រើប្រាស់ iPhone បានជ្រើសរើសការអាប់ដែតមកកាន់ iOS 9

អំឡុងពេលដែល iOS 9 បានចេញឱ្យប្រើប្រាស់កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ មកទល់ពេលនេះគឺមានអ្នកប្រើប្រាស់ជាច្រើន បានធ្វើការបន្ទាន់សម័យទៅជំនាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយមួយនោះ។ យ៉ាងណាមុិញបើតាមលទ្ធផលដែលគេដកស្រង់បាន តាមរយៈមនុស្សដែលចូលទៅក្នុង App Store គិតត្រឹមថ្ងៃទី 2 ខែវិច្ឆិកា ត្រូវបានគេបង្ហាញថា មានអ្នកប្រើប្រាស់ iPhone ប្រមាណ 2/3 (66%) នៃចំនួនសរុប បានអាប់ដែតទៅកាន់ iOS 9 និងនៅសល់ត្រឹមតែ 25% ទៀតប៉ុណ្ណោះ ដែលកំពុងឈរនៅលើ iOS 8 និងប្រមាណ 9% ទៀតដែលប្រើប្រាស់ iPhone សេរ៊ីទាបៗ ដូចជា iPhone 4 ជាដើមនោះ កំពុងឈរនៅលើប្រព័ន្ធប្រតិបត្តិការជំនាន់ចាស់។ នេះជាលទ្ធផលដ៏ល្អមួយ បើយើងធៀបទៅនឹង iOS 8 កាលពីឆ្នាំទៅ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus 2/3 នៃអ្នកប្រើប្រាស់ iPhone បានជ្រើសរើសការអាប់ដែតមកកាន់ iOS 9
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com 2/3 នៃអ្នកប្រើប្រាស់ iPhone បានជ្រើសរើសការអាប់ដែតមកកាន់ iOS 9

ចុះថ្ងៃទី 07 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 08:59 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

2/3 នៃអ្នកប្រើប្រាស់ iPhone បានជ្រើសរើសការអាប់ដែតមកកាន់ iOS 9