ជយោ! កម្ពុជា ការពារតំណែងជើងឯក មេដាយមាស កីឡាប៉េតង់ បានសម្រេចហើយ នៅថៃ

បាងកក៖ សមិទ្ធផលថ្មីមួយទៀតសម្រាប់កម្ពុជា នៅបំណាច់ ឆ្នាំ២០១៥ នេះគឺកីឡាការិនីឆ្នើមកម្ពុជា កែ ឡេង បានរក្សាតំណែងជើងឯកមេដាយមាសពិភពលោក បានដដែលក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Women's Petanque World Champion ឆ្នាំ២០១៥ ដែលមានថៃធ្វើជាម្ចាស់ផ្ទះ នេះបើយោងតាមលោក ឌី បូរីម៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ប្រាប់គេហទំព័រកម្សាន្ត LookingTODAY យប់មិញនេះពីទីក្រុងបាងកក ប្រទេសថៃ ។

ការប្រកួតដ៏តឹងតែង បានធ្វើឲ្យអ្នកស្រី កែ ឡេង ឈ្នះមេដាយមាស២លើកជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីបានឈ្នះគូប្រជែងកីឡាការិនីបារាំង និងទុយនេស៊ី ក្នុងលទ្ធផល ៣៣-២៥ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

លោក ឌី បូរីម៉ា បានបន្តបញ្ជាក់ប្រាប់ថា ការប្រកួតកីឡាប៉េតង់ ដែលកម្ពុជាទទួលបានមេដាយមាសលើកនេះ មានរយៈពេល២ថ្ងៃហើយ គឺចាប់ពីថ្ងៃទី៥-៦ មានចំនួន៤៣ប្រទេសចូលរួម នៅទីក្រុងបាងកក ហើយនេះជាការទទួលបានមេដាយមាសពីរលើកជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ពិភពលោករបស់កីឡាការិនី កែ ឡេង ដោយកាលពីឆ្នាំ២០១៣ គាត់បានឈ្នះរួចម្តងទៅហើយនាការប្រកួតនៅក្នុងទីក្រុង Montauban ប្រទេសបារាំង។

សូមជំរាបថា ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា កីឡាប៉េតង់ឈុតធំ បានចេញដំណើរទៅប្រកួត និងការពារតំណែងជើង ឯកមេដាយមាស ដែលកីឡាការិនី កែ ឡេង បានឈ្នះនៅប្រទេសបារាំង កាលពីចុងឆ្នាំ២០១៣ របស់ខ្លួននៅថៃហើយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ ក្រោមការដឹកនាំដោយលោក ឌី បូរីម៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ៕

 

ជយោ! កម្ពុជា ការពារតំណែងជើងឯក មេដាយមាស កីឡាប៉េតង់ បានសម្រេចហើយ នៅថៃ

ជយោ! កម្ពុជា ការពារតំណែងជើងឯក មេដាយមាស កីឡាប៉េតង់ បានសម្រេចហើយ នៅថៃ

កីឡាការិនីកម្ពុជា កែ ឡេង

ជយោ! កម្ពុជា ការពារតំណែងជើងឯក មេដាយមាស កីឡាប៉េតង់ បានសម្រេចហើយ នៅថៃ

ជយោ! កម្ពុជា ការពារតំណែងជើងឯក មេដាយមាស កីឡាប៉េតង់ បានសម្រេចហើយ នៅថៃ

ជយោ! កម្ពុជា ការពារតំណែងជើងឯក មេដាយមាស កីឡាប៉េតង់ បានសម្រេចហើយ នៅថៃ

លោក ឌី បូរីម៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា (ឆ្វេង)

ជយោ! កម្ពុជា ការពារតំណែងជើងឯក មេដាយមាស កីឡាប៉េតង់ បានសម្រេចហើយ នៅថៃ