Microsoft ចុះ​ហត្ថ​លេខា​ចូល​រួម​ជា​សមាជិក​​ថ្មី​ក្នុង​កម្មវិធី “ហាង​ក្នុង​ហាង” របស់​​សែល​កាត

Microsoft ចុះ​ហត្ថ​លេខា​ចូល​រួម​ជា​សមាជិក​​ថ្មី​ក្នុង​កម្មវិធី “ហាង​ក្នុង​ហាង” របស់​​សែល​កាត

Cellcard និង Microsoft បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​នឹង​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សែល​កាត​ដាក់​​លក់​ផលិត​ផល​ទូរស័ព្ទ Microsoft ក្នុង​ហាង​របស់​ខ្លួន​។

 

ការ​ផ្ដល់​ជូន​ផ្ដាច់​មុខ​ក្នុង​ការ​លក់​ផលិត​ផល​ទូរស័ព្ទ Lumia របស់ Microsoft  ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ​ហើយ​ផ្តល់​សម្រាប់​តែ​ចំពោះ​អតិថិជន​សែល​កាត​ប៉ុណ្ណោះ។

 

Microsoft ចុះ​ហត្ថ​លេខា​ចូល​រួម​ជា​សមាជិក​​ថ្មី​ក្នុង​កម្មវិធី “ហាង​ក្នុង​ហាង” របស់​​សែល​កាត

 

ទូរស័ព្ទ Lumia រួម​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ​ Microsoft OS ចុង​ក្រោយ​បំផុត​ប្រើ Windows 10 មានOne Drive ​ដែល​ធានា​ផ្តល់​នូវ​បទ​ពិសោធ​ពេញ​លេញ​គ្រប់​ទូរស័ព្ទ​របស់​អ្នក​។ ប្រព័ន្ធ​ប្រតិបត្តិការ OS ​ចុង​ក្រោយ​នេះ​បាន​ដាក់​បញ្ចូល​មុខងារ​ពិសេស​ៗ​រួម​មាន​ម៉ឺនុយ​បើក​ដែល​អាច​បញ្ជា​បាន​តាម​តម្រូវ​ការ​និង​ការ​បង្ហាញ​កម្មវិធី​ Browser​ ទំនើប​ថ្មី បច្ចេក​វិទ្យា Microsoft ដែល​បាន​ដាក់​បញ្ចូល Cortana ​មាន​មុខងារ​ជា​ Webnoteដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​សរសេរ​គូស​វាស​នៅ​លើ​ទំព័រ​វែប​នា​នា Action Center កំណែ​ថ្មី​ និង​មុខងារ​ជា​ច្រើន​ទៀត។

 

«យើង​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ការ​សហការ​ជា​ដៃគូ​ជាមួយ​សែលកាត និង​មាន​អតិថិជន​របស់​ខ្លួន​បាន​ប្រើ​ប្រាស់​ស្មា​ត​ហ្វូ​នម៉ាក Lumia ផ្សេងៗ​របស់​យើង​ ដែល​ដំណើរ​ការ​ដោយ Windows 10 ។ យើង​ជឿ​ថា ​Microsoft នឹង​មាន​ផលិត​ផល​ជាច្រើនទៀត​ដើម្បី​ផ្តល់​ជូន​និងពង្រីកវត្ត​មាន​សកម្ម​ភាព​ចុះ​ផ្ទាល់​របស់​យើង​បន្ថែម​ទៀត ​តាម​រយៈ​​ដៃ​គូសហការ​ដែល​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ធំនិង​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ គឺ​ជា​អ្វី​ដែល​យើង​មាន​សុទិដ្ឋិនិយម​បំផុត​» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តំណាង​ក្រុម​ហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​។

 

ការ​ផ្ដល់​ជូន​កម្មវិធី​ពិសេស​នៅ​ក្នុង​ហាង​ផ្ទាល់​មាន​ទាំង​គម្រោង​ពិសេស​ផ្សេងៗ​ ការ​បញ្ចុះ​តម្លៃ​ និង​កាដូ​ឥត​គិត​ថ្លៃ​សម្រាប់​ការ​ជ្រើស​ទិញ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Microsoft ។

 

លោក Laszlo Barta នាយក​ផ្នែក​ពាណិជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន​សែល​កាត​បាន​ឲ្យ​ដឹង​ថា​«គំនិត​ផ្ដួច​ផ្ដើម​កម្មវិធី​ហាង​ក្នុង​ហាង (SIS​) ​នេះ​មាន​គោល​បំណង​​ឱ្យ​អតិថិជន​យើង​ទទួល​បាន​នូវ​បទ​ពិសោធ​ងាយ​ស្រួល​នៅ​ក្នុង​ហាង​ផ្ទាល់​តែ​ម្ដង​។ ដោយ​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​ដៃ​គូ​ជា​ច្រើន​ យើង​ប្រ​មើល​មើល​ឃើញ​ពី​ការ​ប្រែ​ក្លាយ​ការិយា​ល័យ​របស់​យើង​ឲ្យទៅ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ម៉ូដែល​ទូរស័ព្ទ​មួយ​ដែល​មាន​លើ​ពិភព​លោក​ អាចឱ្យ​អតិថិជន​យើង​រក​ទិញ​តាម​តម្រូវ​ការ​របស់​ខ្លួន​ដោយ​មាន​ដំណោះ​ស្រាយ​សម្រប​សម្រួល​ពី​ដើម​ដល់​ចប់ ​ក៏​ដូច​ជា​ទទួល​បទពិសោធ​ជាមួយ​ទូរស័ព្ទ​ទំនើប​ចុង​ក្រោយ​ប្រើ​ក្នុង​ដៃ​ជា​លើក​ដំបូង។ យើង​សប្បាយ​រីករាយ​ណាស់​ដោយ​មាន Microsoft ចូល​រួម​ក្នុងកិច្ច​ខិត​ខំ​របស់​យើង​ ​បង្កើត​បាន​នូវ​បទ​ពិសោធ​ប្រើ​ទូរស័ព្ទ​កាន់​តែ​ប្រសើរ​​សម្រាប់​អតិថិជន​ ។ យើង​ក៏​មាន​ក្ដីរំភើប​ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​បង្កើត​នូវ​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​ ដោយ​រួម​បញ្ចូល​ធន​ធាន​របស់​ក្រុមហ៊ុន​យើង​ទាំង​ពីរ​ដើម្បី​ផ្តល់​ឱ្យ​អតិថិជន​កាន់​តែ​ច្រើន​សម​នឹង​ការ​ចំណាយ​របស់​ពួក​គាត់»។

 

ផលិត​ផល​ទូរស័ព្ទ​របស់ Microsoft នឹង​មាន​លក់​នៅ​ការិយាល័យ​កណ្ដាល​សែល​កាត​សាខា​ផ្លូវ​កម្ពុជា​ក្រោម​ និង​សាខា​ទួល​គោក​ចាប់​ពីថ្ងៃទី06 ខែ​វិច្ឆិកា​ ឆ្នាំ201​​5ត​ទៅ​។ អតិថិជន​ដែល​មក​កាន់​សាខា​​ទាំង​នេះ​នឹង​ទទួល​បាន​គម្រោង​ផ្ដល់​ជូន​ដំបូង​ដូច​ខាង​ក្រោម​៖

 

 

ម៉ូដែល

តម្លៃនៅសែលកាត

គម្រោង

ឥតគិតថ្លៃ

កាដូឥតគិតថ្លៃ

Lumia 535

$123

- ជូនលេខពិសេសមួយលេខ (មានតម្លៃស្មើ $60)
ថែម $270 ឥតគិតថ្លៃ ($90/ខែសម្រាប់ 3ខែ)
- ថែមទូរស័ព្ទN105SS 1គ្រឿងឥតគិតថ្លៃ- អាវភ្លៀង1 ឥតគិតថ្លៃ

Lumia 430

$84

-ថែមទូរស័ព្ទN105SS 1គ្រឿងឥតគិតថ្លៃ- អាវភ្លៀង1 ឥតគិតថ្លៃ

Lumia 532

$94

ថែមទូរស័ព្ទN105SS 1គ្រឿង​​​ឥតគិតថ្លៃ- អាវភ្លៀង1 ឥតគិតថ្លៃ

Lumia 540

$159

- អាវភ្លៀង1 ឥតគិតថ្លៃ

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ www.cellcard.com.kh