កម្ពុជា​ទទួល​ពានរង្វាន់​ប្រាក់​មួយ​ពី​ពិព័រណ៍​ពិភពលោក និង​ពាណិជ្ជកម្ម​អន្តរជាតិ​

រូបភាព៖ ពីហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម​ប្រទេស​កម្ពុជា បានទទួល​ពានរង្វាន់​ប្រាក់ លើ​ប្រធានបទ​«​ដំណាំ​ស្រូវ​ដាំ នៅលើ​ដែនដី​វប្បធម៌​ដ៏​សម្បូរបែប​»  ក្នុង​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​។ កម្ពុជា គឺជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ាន​ដែល​បានទទួល​ពានរង្វាន់​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​។

​បើតាម​ក្រសួងពាណិជ្ជកម្ម  ការរៀបចំ​ប្រធានបទ​នេះ​សម្រាប់​ប្រកួតប្រជែង គឺ​ចង់បង្ហាញ​ឲ្យ​ពិភពលោក​ដឹងថា កម្ពុជា​មិន​ត្រឹមតែ​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ និង​ទំ នៀម​ទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ប៉ុណ្ណោះ​ទេ តែ​ជា​ប្រទេស​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ស្បៀង​សម្រាប់​ពិភពលោក​ទាំងមូល​។​

​សូមបញ្ជាក់ថា ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​បាន​រៀបចំឡើង​ពីថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១​ខែ តុលា នៅ​ក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី ។ ពិព័រណ៍​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ​៖«​ចិ​ញ្ចិ​ម​ភពផែនដី ផ្តល់​ថាមពល​សម្រាប់​ជីវិត​» មានការ​ចូលរួម​ពី​ប្រទេស​១៤៥​ក្នុង​ពិភពលោក  និង​ការិយាល័យ ពិព័រណ៍​អន្តរជាតិ​(BIE) ៕