​ខែតុលា​ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល និង​បង់ប្រាក់​ពន្ធ ចូល​ថវិកាជាតិ ប្រមាណ​ជាង ៩៤ លាន​ដុល្លារ

ភ្នំពេញ: លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មានប្រសាសន៍ថា ក្នុង​ខែតុលា ឆ្នាំ​២០១៥​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល និង​បង់ប្រាក់​ពន្ធ ចូល​ថវិកាជាតិ បាន​ចំនួន ៣៨០.២៧៣,១២ លាន​រៀល គិត​ជា​ដុល្លារ ប្រមាណ ៩៤,០៧ លាន​ដុល្លារ​។

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែតុលា ឆ្នាំ​២០១៥ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​គង់ វិបុល បាន​បន្តថា ក្នុង​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០១៥ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ប្រមូលបាន​សរុប​ចំនួន ១.០៩២,១១ លាន​ដុល្លារ ស្មើនឹង ៩៣,៧៥ ភាគរយ នៃ​គោលដៅ​កំណត់ ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​មាន​៖ ថវិកា​ថ្នាក់ជាតិ បាន​ចំនួន​ស្មើនឹង ៩៤,៣៧ ភាគរយ និង​ថវិកា​ថ្នាក់ ក្រោម​ជាតិ បាន​ចំនួន​ស្មើនឹង ៨៩,៨០ ភាគរយ​។

​ក្នុង​រយៈពេល​ដូចគ្នានេះដែរ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ឃើញថា ការប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ មានការ​កើនឡើង ចំនួន​ប្រមាណ ២៣,៨៧ ភាគរយ​។​

​លោក​គង់ វិបុល បាន​បន្តថា ដើម្បី​ប្រមូល​ចំណូល បាន​គ្រប់​តាម​ផែនការ​ច្បាប់ និង​ដើម្បី​ធានា​នូវ​ភាពជឿ​ទុកចិត្ត​ផ្នែក​ថវិកា សម្រាប់​បម្រើ​ឲ្យ​កិច្ចការ គោលនយោបាយ​អាទិភាព របស់​រាជរដ្ឋាភិបាល និង​ការកែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់សេវា​ធា​រណៈ​នោះ ជា​ទិសដៅ​អនុវត្ត​បន្ត អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ​កែទម្រង់ ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​។​

​លោក គង់ វិ​បុស ក៏បាន​វាយតម្លៃ​ខ្ពស់ ដល់​គ្រប់​អង្គភាព​ពន្ធដារ ដែល​បាន​ប្រឹងប្រែង ខិតខំ​ប្រមូល​ចំណូល មានការ​កើនឡើង គួរ​ជាទី​ពេញចិត្ត និង​បាន​ណែន​បន្ថែម ប្រធាន​អង្គភាព​ពន្ធដារ គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​ពន្ធដារ​ទាំងអស់ ឲ្យ​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ គោរព​វិន័យ​ការងារ និង​ក្រមសីលធម៌ វិជ្ជាជីវៈ​មន្ត្រី​ពន្ធដារ ឲ្យ​បានល្អ​ប្រសើរ​៕V​/S