​បុគ្គលិក​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

​សៀមរាប: នាយក នាយករង និង​បុគ្គលិក​គ្រឹះស្ថាន មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត ប្រមាណ​ជាង​៤០​នាក់ មកពី​តាម​បណ្តា​សាខា ចំនួន​៦​នៃ​ខេត្ត សៀមរាប បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្រាប់​ទុក​ផ្គត់ផ្គង់ នៅក្នុង​មន្ទីរពេទ្យ ។​
        
​លោក លឹម អូន អគ្គនាយករង​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​ជាមួយ​មន្ទីរពេទ្យ ក្នុងការ​សង្គ្រោះ​អាយុជីវិត របស់​មនុស្ស នៅ​កម្ពុជា បុគ្គលិក​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ ស្ថាបនា​លីមីត​ធិ​ត ប្រមាណ​៤០​នាក់ មកពី​បណ្តា​សាខា​ចំនួន​៦ នៃ​ខេត្តសៀមរាប បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​មន្ទីរពេទ្ យបង្អែក​ខេត្ត ដោយសារតែ ពួកគេ​បាន​គិតថា ឈាម​របស់​ពួកគេ ក្នុង​មួយ​ប្លោក អាចជួយ​សង្គ្រោះ ជីវិត​មនុស្ស​បាន​ម្នាក់​។
           
​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ឲ្យ​ដឹងថា ឈាម​ដែល​យកមក​ផ្គត់ផ្គង់ នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប នាពេលនេះ មាន​៣​ប្រភេទ ក្នុងនោះ​មាន​ផ្តល់​ដោយ សាច់ញាតិ​អ្នកជំងឺ​, ផ្តល់​ដោយ​អ្នកស្ម័គ្រចិត្ត និង​ផ្តល់​តាមរយៈ​ការចុះទៅ អំពាវនាវ​ឲ្យ​មាន ការបរិច្ចាគ​ឈាម​។​

​លោក​បាន​បន្តថា សម្រាប់​ឈាម​ដែល​ស្តុក សម្រាប់​ជួយសង្គ្រោះ​បន្ទាន់ ជា​មធ្យម មាន​ពី​៤០​ទៅ ៥០​ប្លោក ហើយ​ចំនួន​នេះ អាច​ផ្គត់ផ្គង់​បានតែ ជំងឺ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​មានគ្រោះធម្មជាតិ​ណាមួកើតឡើង ធ្វើ​ឲ្យ​មាន​អ្នករបួស​ច្រើន​នោះ ឈាម​ទាំងនេះ មិនអាច​ផ្គត់ផ្គង់​បានទេ ពីព្រោះ​អ្នកជំងឺ ដែល​មក​សម្រាក​ព្យាបាល គឺ​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។​

​លោក​ក៏បាន​អំពាវនាវ ឲ្យ​មានការ​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន ពីព្រោះ​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម នៅមានកម្រិត​ទាប​នៅឡើយ សព្វថ្ងៃនេះ​៕V/S

​បុគ្គលិក​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

​បុគ្គលិក​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

​បុគ្គលិក​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

​បុគ្គលិក​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

បុគ្គលិក​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធិ​ត ចូលរួម​បរិច្ចាក​ឈាម ដល់​មន្ទីរ ពេទ្យ​បង្អែក​ខេត្តសៀមរាប​