បុរស​ចំណាស់​ម្នាក់​មាន​ជំងឺ​សរសៃ​ទាញ លង់ទឹក​ស្លាប់​ពេល​ទៅ​ដាក់​លប​ត្រី

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ទៅ​ដាក់​លប​ត្រី កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​បាញ់​ជ្រូក​ប្រឡាយ​ទី​៣ ក្នុងភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឆូវ ស្រួល អាយុ​៥៣​ឆ្នាំ មុខរបរ​ដើរ​ដាក់​លប​ត្រី មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ។ បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា ប្តី​គាត់​មាន​ជំងឺ​សរសៃ​ទាញ ។

ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួច​ហើយ​បញ្ជាក់​ថា មិន​មាន​ជាប់​ករណី​ឃាតកម្ម​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព