ឃើញអត់! ដាក់ទូរស័ព្ទដៃក្នុងហោប៉ៅប៉ះពាល់ដល់ថ្នាក់ហ្នឹង

បច្ចុប្បន្ន​នេះ ស្មាតហ្វូន​ត្រូវបាន​គេប្រើយ៉ាង​ទូលំទូលាយ​ពេញសាកលលោក​ទៅហើយ មនុស្សស្ទើរតែ​ទាំងអស់តែងតែ​មានទូរស័ព្ទស្មាតហ្វូនម្នាក់មួយគ្រឿង​នៅក្នុង​ហោប៉ៅ​។ ប៉ុន្តែអ្នក​ដឹងទេ​ថា តើវាល្អ​សម្រាប់​សុខភាព​របស់អ្នក​ដែរ ឬទេ?
 
ឃើញអត់! ដាក់ទូរស័ព្ទដៃក្នុងហោប៉ៅប៉ះពាល់ដល់ថ្នាក់ហ្នឹង
ក្រុមវេជ្ជបណ្ឌិត​របស់ប្រទេស រុស្ស៊ី និង​អង្គការសម្ព័ន្ធ​សុខភាពជាតិ​បាន​អះអាងថា ទូរស័ព្ទដៃ​មានផល​យ៉ាងខ្លាំងដល់​រាងកាយ​របស់យើង ហើយ​ជាពិសេស​គ្រឿង​អេឡិច​ត្រូម៉ាញេ​ទិក (electromagnetic) គឺមាន​គ្រោះថ្នាក់​ខ្លាំងបំផុត។
​លោក Nikolai Kononov អនុប្រធានសម្ព័ន្ធនៃអង្គការសុខភាពជាតិ បាន​អះអាងថា ផលប៉ះពាល់ខ្លាំង​ទៅលើការ​បន្តពូជ, ក្រពេញបញ្ចេញ​ក្នុងរាងកាយ និងប្រព័ន្ធ​ប្រសាទ។ លោក​បានបន្ថែមទៀតថា ចំហាយវិទ្យុសកម្ម​​ចេញពីទូរស័ព្ទ​របស់​យើង បានប៉ះពាល់​រហូតទៅ​ដល់ ៧០% ទៅ​លើមនុស្ស ប៉ុន្តែវា​មិនអាច​ទៅរួច​ទេ ដើម្បី​ទប់ស្ដាត់​ការប្រើប្រាស់​របស់​ពួកគេ។ ដោយសារ​ជាតម្រូវការចាំបាច់ និងពេញនិយម​បំផុតសម្រាប់​មនុស្សគ្រប់រូប​នាពេលបច្ចុប្បន្ន​នេះ។ ប៉ុន្តែយ៉ាង​ហោចណាស់ អ្នកគួរ​ព្យាយាម​ធ្វើការ​កាត់បន្ថយ​វាទៅតាម​អ្វីដែល​អ្នកអាចធ្វើទៅ​បាន​ទើបជា​ការប្រសើរ។
ចំហាយវិទ្យុសកម្មចេញពីទូរស័ព្ទដៃ មានផលប៉ះពាល់ខ្លាំងបំផុត​ជាពិសេស កុមារ និងស្រ្តីមាន​ផ្ទៃពោះ។ ដូច្នេះ​ហើយ វាគឺជា​ការដ៏សំខាន់​បំផុត អ្នកមិនគួរ​រក្សាទុក​ទូរស័ព្ទដៃ​នៅក្នុង​ហោប៉ៅរបស់អ្នកឡើយ។ វិធីល្អបំផុត អ្នកត្រូវ​រក្សាទុកវា​នៅក្នុង​កាបូប​របស់អ្នក ឬកន្លែងផ្សេងទៀត​ដែលអ្នក​គិតថាល្អ ព្រោះវា​អាចជួយ​អ្នកក្នុង​ការការពារ​ពីវិទ្យុសកម្មបាន​ច្រើន។
វិទ្យាស្ថានជាតិ Environmental Health Sciences បានបង្ហោះវីដេអូមួយ ស្ដីអំពីឥទ្ធិពលអាក្រក់​នៃទូរស័ព្ទដៃ ហើយ​អ្នកគួរតែ​មើល​ក្នុង​គោលបំណង​ដើម្បី​បាន​ទទួលការ​យល់ដឹង និង​ការ​ចែករំលែក​នូវព័ត៌មាន​ដ៏ល្អសម្រាប់សុខភាព​ជីវិតទាំង​អស់គ្នា៕
 
ដោយ៖ Brugn
 
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឃើញអត់! ដាក់ទូរស័ព្ទដៃក្នុងហោប៉ៅប៉ះពាល់ដល់ថ្នាក់ហ្នឹង