Selena Gomez ​បង្ហាញ​ថា​មិន​រំភើប​នឹង​បទ “Sorry” ​របស់​ Justin Bieber


Selena Gomez ​បង្ហាញ​ថា​មិន​រំភើប​នឹង​បទ “Sorry” ​របស់​ Justin Bieber

កាល​ពី​ចុង​ខែ​​តុលា តារា​ចម្រៀង​វ័យ​ ២១​ ឆ្នាំ​ Justin Bieber ​បាន​ចេញ​​បទចម្រៀង​ថ្មី​មួយ​​​មាន​ចំណង​ថា​ “Sorry” ​ដែល​​ធ្វើ​ឲ្យ​បណ្ដា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​យល់​ថា ​នេះ​គឺ​ជា​សារ​​បង្ហាញ​ពី​ការ​សូមទោស​មួយ​ដែល​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​​រូប​នេះ​ ចង់​ផ្ញើ​ទៅ​កាន់​អតីត​មិត្ត​ស្រី​របស់​ខ្លួន​ Selena Gomez។

 

Selena Gomez ​បង្ហាញ​ថា​មិន​រំភើប​នឹង​បទ “Sorry” ​របស់​ Justin Bieber

 

​ម្សិល​មិញ​ តារា​ចម្រៀង​ប៉ុប​អាមេរិក Selena Gomez បាន​​បង្ហាញ​ថា នាង​មិន​ចាប់​អារម្មណ៍​ ​ឬ​រំភើប​ជាមួយ​នឹង​បទ​នេះ​ឡើយ។ តារា​ស្រី​វ័យ​២៣​ឆ្នាំ ពុំ​បាន​និយាយ​ផ្ទាល់​មាត់​ជាមួយ​ Justin ទេ ប៉ុន្តែ​នាង​បង្ហាញ​ពី​អារម្មណ៍​​រៀង​លាក់​បាំង​​តាម​រយៈ​សារ​លើ​ Instagram។

 

Selena Gomez ​បង្ហាញ​ថា​មិន​រំភើប​នឹង​បទ “Sorry” ​របស់​ Justin Bieber

 

​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា Justin បាន​ចេញ​នូវ​ Version ថ្មី​មួយ​ទៀត នៃ​បទ​​រ៉េប “Sorry” ​ប៉ុន្តែ​​​រំលង​បាន​១​ថ្ងៃ​ Selena បែរ​ជា​បង្ហោះ​រូប​ភាព​ក្មេង​ស្រី​កាន់​​កែវ​កាហ្វេ​ជាមួយ​នឹង​សារ​ជា​អក្សរ​ថា “ញ៉ាំ​កាហ្វេ​ខ្លះៗ ដើម្បី​បន្លំ នឹង​​ក្មេង​ទំនើង​រ៉េប និង​បកស្រាយ”។ នាង​មិន​បាន​សរសេរ​ជា​អក្សរ​អ្វី​​បន្ថែម​ទេ ប៉ុន្តែ​សារ​លើ​រូប​ភាព​នោះ វា​បាន​បង្ហាញ​ពី​អត្ថន័យ៕

 

​សូម​ទស្សនា​បទ​ “Sorry” របស់​ Justin Bieber ខាង​ក្រោម៖

 

 

-ចុចអាន៖ បទ​ចម្រៀង​ថ្មី​របស់​ Justin Bieber ​​គឺ​ចង់​សូមទោស​​ដល់​​ Selena Gomez ?

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ hollywoodlife