លី ឡា​វីន ផ្អាក​សិល្បៈ ព្រោះ​ជាប់​ធ្វើ​ជំនួញ​អាថ៌កំបាំង​

Sanofi

​រយៈពេល ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ តារា​សម្តែង​សិច​ស៊ី​កញ្ញា លី ឡា​វីន បាន​ស្ងប់ស្ងាត់ ជាមួយ​ការសម្តែង​ខ្សែភាពយន្ត និង​ខារ៉ាអូខេ ដោយមាន​ព័ត៌មាន​ថា បណ្តាលមកពី​នាង​ឈឺចិត្ត ព្រោះ​ស្នេហា​មិន​សម​តាម​បំណង​។

ការ​ស្ងប់ស្ងាត់​ពី​ការងារ​សិល្បៈ​នេះ នៅពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង តាម​ទូរស័ព្ទ កញ្ញា លី ឡា​វីន បាន​ប្រាប់ថា មួល​ហេតុ ដែល​នាង​បាត់​មុខ​មួយរយៈ​មកនេះ មិនមែន​នាង​គ្មាន​គេ​ហៅ​ថត​រឿង នឹង​ខារ៉ាអូខេ​ដូច​មុន​ទេ គឺ​នៅតែមាន​គេ​ហៅ​ថត​ច្រើន​ដដែល​។

ប៉ុន្តែ​នាង​មិន​ទទួល ព្រោះ​នាង​ជាប់រវល់​ធ្វើ​ជំនួញ​ក្នុង​គ្រួសារ ដូច្នេះហើយ ទើប​នាង​ផ្អាក​សម្តែង​មួយរយៈ​។

​ស្របគ្នា​នឹង​ការឆ្លើយតប​នេះដែរ អ្នកយក​ពត៌មាន​រប​ស់​យើង​ក៏បាន​សួរនាំ​កញ្ញា លី ឡា​វីន អំពី​មុខ​ជំនួញ​និង​ការចំណាយ​ដើមទុន​ផងដែរ​។​ប៉ុន្តែ​សំណួរ​នេះ ត្រូវបាន​នាង​ប្រាប់ថា នាង​សុំ​លាក់​ជា​អាថ៌កំបាំង​សិន ព្រោះ​ជា​អាថ៌កំបាំង​ក្នុង​គ្រួសារ​របស់​នាង ដែល​មិនអាច​ប្រាប់​នៅពេលនេះ​បាន​៕
ប្រមាញ់ តារា​

   

  

Related