​ប្រអប់​ខ្មៅ​លាត​ត្រដាង​មូលហេតុ​ថ្មី ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ី​ធ្លាក់​សម្លាប់​មនុស្ស ២២៤​នាក់


​ប្រអប់​ខ្មៅ​លាត​ត្រដាង​មូលហេតុ​ថ្មី ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ី​ធ្លាក់​សម្លាប់​មនុស្ស ២២៤​នាក់

បន្ទាប់​ពី​សិក្សា​ទៅ​លើ​ទិន្នន័យ​ប្រអប់​ខ្មៅ ក្រុម​អ្នក​ស៊ើបអង្កេត​លើ​មូលហេតុ​ធ្លាក់​យន្តហោះ​រុស្ស៊ី បាន​អះ​អាង​ថា ជើង​ហោះ​ហើរ​ដឹក​មនុស្ស ២២៤​នាក់​នោះ​ជួប​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​បែក ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​នា​ពេល​ដំបូង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង។

 

​ប្រអប់​ខ្មៅ​លាត​ត្រដាង​មូលហេតុ​ថ្មី ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ី​ធ្លាក់​សម្លាប់​មនុស្ស ២២៤​នាក់

 

អ្នក​ជំនាញ​ម្នាក់​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា មូលហេតុ​ពិត​ដែល​បណ្ដាល​ឲ្យ​យន្តហោះ Airbus A321 ជួប​គ្រោះ​ថ្នាក់ មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស ឬ​អាកាសយានិក​ឡើយ ពោល​គឺ​បណ្ដាល​មក​ពី​គ្រាប់​បែក​ដែល​លួច​យក​ចូល​ក្នុង​យន្តហោះ និង​បង្កប់​ឲ្យ​ផ្ទុះ​នៅ​ក្នុង​នោះ​តែ​ម្ដង។

 

​​ក្រុម​អ្នក​ជំនាញ​ដែល​មាន​វត្តមាន​មក​ពី​ប្រទេស​រុស្ស៊ី បារាំង អាល្លឺម៉ង់ និង​អៀរឡង់ ក្រោម​ការ​ជំនួយ​ពី​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​អេហ្សីប បាន​ធ្វើ​ការ​ទាញ​យក​ទិន្នន័យ​ពី​ប្រអប់​ខ្មៅ​តាំង​ពី​ពេល​យន្តហោះ​ធ្លាក់​បាន​មួយ​ថ្ងៃ។ ពួក​គេ​បាន​អះ​អាង​ថា ទិន្នន័យ​ពី​ប្រអប់​ខ្មៅ​ដែល​ថត​សំឡេង​នៅ​ក្នុង​បន្ទប់​បញ្ជា​ការ​ហោះ​ហើរ អាច​បញ្ជាក់​បាន​ថា​មាន​ការ​ផ្ទុះ​ឡើង​មួយ។

 

សញ្ញាណ​ថ្មី​នេះ​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​ដំបូង ដែល​បញ្ជាក់​ថា​យន្តហោះ ​Airbus A321 ជួប​គ្រោះថ្នាក់​​ដោយ​សារ​ការ​ផ្ទុះ​ម៉ាស៊ីន។ ទោះ​បែប​នេះ​ក្ដី ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​អះអាង​ថា ប្រអប់​ខ្មៅ​គ្មាន​ព័ត៌មាន​សំខាន់​ដែល​អាច​បង្ហាញ​ពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​យន្តហោះ​របស់​ខ្លួន​នោះ​ឡើយ៕

 

រំលឹក​ផង​ដែរ​ថា​យន្តហោះ Airbus A321 ដែល​​មាន​​អ្នក​ដំណើរ​ភាគ​ច្រើន​ជា​ជនជាតិ​​រុស្ស៊ី​ បាន​ធ្លាក់​នៅ​តំបន់​វាល​ខ្សាច់ Sinai ​អេហ្ស៊ីប កាល​ពី​ថ្ងៃ​សៅ​រ៍ ទី​៣១​តុលា​កន្លង​ទៅ និង​បាន​បង្ក​ឲ្យ​មនុស្ស​២២៤​នាក់​បាន​ស្លាប់​ ក្រោយ​ពេល​​ហោះ​ចេញ​ពី​តំបន់​​​រមណីយដ្ឋាន​​នៅ​ Red Sea ​ក្នុង​ទី​ក្រុង Sharm el-Sheikh ​ប្រទេស​អេហ្ស៊ីប​​​៕

 

​ប្រអប់​ខ្មៅ​លាត​ត្រដាង​មូលហេតុ​ថ្មី ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ី​ធ្លាក់​សម្លាប់​មនុស្ស ២២៤​នាក់

 

​ប្រអប់​ខ្មៅ​លាត​ត្រដាង​មូលហេតុ​ថ្មី ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ី​ធ្លាក់​សម្លាប់​មនុស្ស ២២៤​នាក់

 

ចុចអាន៖ មន្ត្រី​រុស្ស៊ី​៖ ​​យន្ត​ហោះ​​​​ធ្លាក់​នៅ​អេហ្ស៊ីប​​​សម្លាប់​មនុស្ស​២២៤​នាក់​​ ដោយ​សារ​គាំង​ខូច​ក្នុង​លំហ​អាកាស​

ចុចអាន៖ ISIS អះអាង​ថា​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើររុស្ស៊ី ​សម្លាប់​មនុស្ស​២២៤​នាក់នៅ​អេហ្ស៊ីប

ចុចអាន៖ យន្តហោះ​ដឹក​មនុស្ស​ជាង ២២០​នាក់​ធ្លាក់​នៅ​វាល​ខ្សាច់​អេហ្សីប

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Mirror