ក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងបីនាក់ លង់ទឹកស្រះស្លាប់ យ៉ាងអណោចអធម

ក្រចេះ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងបីនាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអណោចអាធម ហើយម្ដាយយំបោកខ្លួន ព្រោះសង្វេគកូនពេក ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៥ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

នគរបាលក្រុងក្រចេះ បានឲ្យដឹងថា ក្មេងប្រុសបីនាក់បងប្អូន បានលង់ទឹកក្នុងស្រះ ម្ចាស់ឈ្មោះ ហម រិទ្ធ រស់នៅនៅសង្កាត់អូរឫស្សី ហើយក្មេងដែលលង់ទឹកស្លាប់នោះ មានឈ្មាះ សាំង សេងហុង ភេទប្រុស អាយុ៤ឆ្នាំ និងបងប្រុសបន្ទាប់ឈ្មោះ សាំង ហៀង អាយុ៤ឆ្នាំ ជាកូនភ្លោះ ជាក្មេងដែលបានស្លាប់ ហើយកំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំណែកកូនប្រុសច្បង មានអាយុ៧ឆ្នាំ មិនមានរងគ្រោះទេ។

ក្មេងទាំងបីនាក់ មានឪពុកឈ្មោះ សាំង សារុំ អាយុ៣២ឆ្នាំ ម្ដាយឈ្មោះ ហេង ចាន់ណេត អាយុ២៨ឆ្នាំ រស់សង្កាត់អូរឫស្សី ក្រុងក្រចេះ។
ម្ដាយក្មេងរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់រវល់ទៅលក់បន្លែនៅផ្សារ ទើបកូនរបស់គាត់ទាំងបីនាក់ នាំគ្នាដើរលេង និងចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់កូនប្រុសពៅម្នាក់៕