កម្លាំងនគរបាល​ខណ្ឌសែនសុខ​ ចាប់​ខ្លូន​ក្រុម​កាច់​-ក​ម៉ូតូ និង​ចែក​ចាយ​គ្រឿង​ញៀន​៦នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួន ជនសង្ស័យ៦នាក់ ពាក់ព័ន្ធ សកម្មភាព កាច់កម៉ូតូ និងចែកចាយគ្រឿងញៀន នៅសង្កាត់ភ្នំពេញថ្មី នាព្រឹកទាបភ្លឺ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានអោយដឹងថា  ករណីទី១ កើតឡើង វេលាម៉ោង០៣:០០នាទីព្រឹក នៅថ្ងៃទី០៧ខែ១១ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវលេខ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី អធិការដ្ឋានបាន ប្រើប្រាស់វិធានការជំនាញស្រាវជ្រាវ បង្កា និងបង្ក្រាបបទល្មើស ឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន៣ នាក់ ក្នុងករណី មានដែកកែច្នៃសម្រាប់កាច់ករម៉ូតូ។

ជនសង្ស័យទាំងនេះរួមមាន៖
១-ឈ្មោះ វិទូ សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
២-ឈ្មោះ សែម គង់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ
៣-ឈ្មោះ ឡុង សុខលីម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅ ក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ។

ដោយឡែកករណីទី២ កើតឡើង នៅវេលាម៉ោង០៤:០០នាទី ថ្ងៃទី០៧ខែ១១ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី កម្លាំងល្បាតអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ក្នុងករណី ជួញដូរគ្រឿងញៀន។

ជនសង្ស័យទាំង៣នាក់រួមមាន៖
១-ឈ្មោះ សេង ប្រាថ្នា ហៅ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
២-ឈ្មោះ ស៊ុន កំសាន្ត ហៅ អាអូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
៣-ឈ្មោះ សន សុភណ្ឌ័ ហៅ អាម៉េវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវ បេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ បាននាំមកអធិការដ្ឋានដើម្បីកសាងនីតិវិធី៕

កម្លាំងនគរបាល​ខណ្ឌសែនសុខ​ ចាប់​ខ្លូន​ក្រុម​កាច់​-ក​ម៉ូតូ និង​ចែក​ចាយ​គ្រឿង​ញៀន​៦នាក់

កម្លាំងនគរបាល​ខណ្ឌសែនសុខ​ ចាប់​ខ្លូន​ក្រុម​កាច់​-ក​ម៉ូតូ និង​ចែក​ចាយ​គ្រឿង​ញៀន​៦នាក់