​ស្លាប់​៤ របួសធ្ងន់​ស្រាល​៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៦ វិច្ឆិកា

ភ្នំពេញ: មនុស្ស​ចំនួន​៤​នាក់ បាន​ស្លាប់ (​ស្រី ១​នាក់​) និង​មាន​អ្នករបួសធ្ងន់ ៣​នាក់ (​ស្រី ១​នាក់​), របួសស្រាល ៣​នាក់ (​ស្រី ២​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ៧​លើក យប់ ១​លើក នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ នេះ​តាម​របាយការណ៍ របស់​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ​។​

​របាយការណ៍​របស់​អគ្គ​ស្នងការ​ដ្នា​ន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង​, រថយន្ត​ធុន​តូច ៣​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង​, ថ្មើរជើង ២​នាក់ ។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៣​លើក​, មិន​គោរព​សិទ្ធិ ៣​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ៥​នាក់​(​យប់ ) ។​

​ក្នុងនោះ​មាន​រថយន្ត ដែល​ត្រូវ​ផាកពិន័យ សរុប​ចំនួន ១.៦៤៧ គ្រឿង (​រថយន្ត​ធំ ៩០៥​គ្រឿង​) ស្មើនឹង ១.៦៧៨ ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៩៣៣ គ្រឿង ស្មើនឹង ៩៣៨ ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៧១៤ គ្រឿង ស្មើនឹង ៧៤០ ករណី ដោយ ឡែក​ម៉ូតូ ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៦២០​គ្រឿង ៕V​/S

​ស្លាប់​៤ របួសធ្ងន់​ស្រាល​៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៦ វិច្ឆិកា