មួយកែងឆ្វេងរបស់ផល សោភ័ណ្ឌ

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ផល សោ​ភ័​ណ្ឌ​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​បញ្ចេញ​មួយ​កែង​ឆ្វេង​មាន​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​Phlav Fai សន្លប់​នៅ​ទឹក​ទី ២ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​លើស​ង្វៀន EXPERT របស់ SEA-TV​នា​ព្រឹក​ថ្ងៃទី​៧​វិច្ឆិកា ។​អ្នក​ប្រដាល់​ថៃ​រូបនេះ​ចាប់ផ្ដើម​វេទនា​តាំងពីដើម​ទឹក​ទី ១​មកម្ល៉េះ​ដោយសារតែ​សោ​ភ័​ណ្ឌ​បញ្ចេញ​កែង និង កណ្ដាប់ដៃ​វាយ​សន្ធាប់​យ៉ាងខ្លាំង​នោះ ។​

​    ​មកដល់​ទឹក​ទី ២​សោ​ភ័​ណ្ឌ​ប្រើ​ជើង និង ជង្គង់​បន្ថែម​ហើយ​ក្នុងខណៈដែល Phlav Fai ប្រហែស​ក្នុងការ​ការ​ពារ​នោះ​សោ​ភ័​ណ្ឌ​បញ្ចេញ​មួយ​កែង​ឆ្វេង​ចំ​ថ្គាម​ បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​សន្លប់​ក្រោក​លែងរួច​តែម្ដង ។​

​     ​មាស ច័ន្ទ​មាន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់ ​ថៃ Phach Nam Ek ដោយ​ពិ​ន្ទុ​ដាច់​តែម្ដង​បន្ទាប់ពី​ប្រកួត ៥ ទឹក​ពេញ​នោះ ។​

​    ​ច័ន្ទ​មាន​ទំនងជា​ហ្វឹកហាត់​មិនបាន​គ្រប់គ្រាន់​ទើប​គេ​មិនសូវ​ហ៊ាន​វាយ​ សម្រុក​ក្នុងខណៈដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ​វាយប្រហារ​រហូត​នោះ ។ ចាប់ពី​ទឹក​ទី ៣ ទៅ​គេ​សង្កេតឃើញថា​ច័ន្ទ​មាន​ដួល​លើស​ង្វៀន​ជា​ញឹកញាប់ ។ ទោះជា​យ៉ាងណា​ក៏​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ពេញ​ហើយ​ច័ន្ទ​មាន​ចាញ់ Phach Nam Ek ដោយ​ពិន្ទុ ។​
​    ​