​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​ស្ទូចត្រី ជំងឺឆ្កួតជ្រូក​រើ ប្រកាច់​ធ្លាក់ទឹក​លង់​ស្លាប់​

កំពង់ស្ពឺ:  ស្ត្រី​ម្នាក់​កំពុង​អង្គុយ​ស្ទូចត្រី ជំងឺឆ្កួតជ្រូក​រើ ប្រកាច់​ធ្លាក់ទឹក​លង់​ស្លាប់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​អូរ​ខាងជើង​ភូមិ​សំបួរ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ស្ត្រី​រងគ្រោះ ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ឆាង ចន្ថា អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ គាត់​មាន​ជំងឺឆ្កួតជ្រូក​ប្រចាំកាយ ហើយ​តែងមាន​អាកា​រៈ​ប្រកាច់ ជា​ញឹកញាប់​។​

​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ចេញពីផ្ទះ ទៅ​ស្ទូចត្រី នៅ​អូរ​ខាងជើង​ភូមិ​សំបួរ ចម្ងាយ​១០០​ម៉ែត្រ តែម្នាក់ឯង​។ ដោយ​បាត់​យូរពេក ក្រុមគ្រួសារ បាន​ដើររក និង​ចុះ​រាវ​ក្នុង​ទឹក ក៏​ឃើញ​សាកសព​តែម្ដង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​គ្រូពេទ្យ​ស្រុក បាន​ចុះមក​ពិនិត្យ លើ​ខ្លួន​សាកសព មិនឃើញ​មាន​អ្វី​ប្លែក ហើយ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​៕V​/S

​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​ស្ទូចត្រី ជំងឺឆ្កួតជ្រូក​រើ ប្រកាច់​ធ្លាក់ទឹក​លង់​ស្លាប់​