​ទាហាន​ថៃ បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់ រងរបួស​ធ្ងន់ ពេល​ឆ្លងដែន​កាប់​ឈើ​

បន្ទាយមានជ័យ: ទាហាន​ថៃ បាន​បាញ់ប្រហារ លើ​ពលរដ្ឋ​ខ្មែរ​២​នាក់​បណ្តាលអោយ​ម្នាក់​រងរបួស​ជើង​ស្តាំ និង​ម្នាក់ទៀត រងរបួស​ជើងឆ្វេង និង​ដៃស្តាំ ខណៈ​លួច​ឆ្លងដែន តែ​បាន​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា ឃុ​ប​ឃឹ​ត​អោយទៅ​កាប់​ឈើ​ក្រញូង នៅក្នុង​ព្រៃឈើ​ឧទ្យាន​ព្រះមហាក្សត្រ​ថៃ​។​

​អំពើហិង្សា​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​១​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ឈម​នឹង​ចំណុច​ប៉ោយ​តាសក់ ខាងលិច​ចម្ងាយ ៤ គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ក្នុងភូមិ​បុស្សថ្លាន់ ស្រុក​ប៊ូ​ឆេ​ត ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។​

​ជន​រងរបួស​ធ្ងន់ ទី​១-​ឈ្មោះ​កាក់ សំដី ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​រង​បួស​ជើងឆ្វេង​) និង​២-​ឈ្មោះ​ដូន វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ ទាំង​២​នាក់​រស់នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង (​របួស​ជើង​ស្តាំ នឹង​ដៃស្តាំ​)​។  ជនរងគ្រោះ ត្រូវ​ដឹកនាំ​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕V/S

​ទាហាន​ថៃ បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់ រងរបួស​ធ្ងន់ ពេល​ឆ្លងដែន​កាប់​ឈើ​

​ទាហាន​ថៃ បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់ រងរបួស​ធ្ងន់ ពេល​ឆ្លងដែន​កាប់​ឈើ​