​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ក្នុងករណី​ផ្សេងគ្នា​

ភ្នំពេញ: កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក ម៉ក់ ហុង អធិការ នគរបាល​ខ​ណ្ឌ បាន​ស្រាវជ្រាវ រហូត​ចាប់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​សកម្មភាព កាច់ក​ម៉ូតូ និង​ចែកចាយ​គ្រឿងញៀន នៅ​សង្កាត់​ភ្នំពេញ​ថ្មី នៅវេលា​ទឿ​ប​ភ្លឺ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​លោក ម៉ក់ ហុង  អធិការនគរបាល​ខ​ណ្ឌ សែន​សុខ បានអោយដឹងថា  ករណី​ទី​១ កើត ឡើង វេលា​ម៉ោង​៣​ព្រឹក នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​លេខ ១០០៧ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី អធិការដ្ឋាន​បាន ប្រើប្រាស់​វិធានការ​ជំនាញ ស្រាវជ្រាវ បង្ការ និង​បង្ក្រាប​បទល្មើស ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣ នាក់ ក្នុងករណី​មាន​ដែក​កែច្នៃ សម្រាប់​កាច់ក​ម៉ូតូ​។​

​លោក​បាន​បន្តថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​៖ ១-​ឈ្មោះ វិទូ សីហា  អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ២-​ឈ្មោះ សែម គង់ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​៣-​ឈ្មោះ ឡុង សុខ​លីម អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួញ​។​

​រីឯ​ករណី​ទី​២ កើតឡើង នៅវេលា​ម៉ោង ៤ ភ្លឺ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី កម្លាំង​ល្បាត​អន្តរាគមន៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់ ក្នុងករណី​ជួញដូរ​គ្រឿងញៀន​។​

​ក្នុងនោះ​ជនសង្ស័យ ទាំង​៣​នាក់​៖ ១-​ឈ្មោះ សេង ប្រាថ្នា ហៅ ស្នា  អាយុ​១៨​ឆ្នាំ  មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ២-​ឈ្មោះ ស៊ុន កំសាន្ត ហៅ អូ  អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ៣-​ឈ្មោះ សន សុភ​ណ្ឌ័ ហៅ ម៉េ​វ  អាយុ​២០​ឆ្នាំ  មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​១៥៦ ផ្លូវ បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ក្រោយពី​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៦​នាក់ ខាងលើ ក្នុងករណី​ផ្សេងគ្នា រួច​បាន​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ ដើម្បី​សាកសួរ និង​កសាង ​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕V/S

​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ក្នុងករណី​ផ្សេងគ្នា​

​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ក្នុងករណី​ផ្សេងគ្នា​